រដ្ឋបាលខេត្តបន្ទាយមានជ័យអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងសួនតេជោ ឈ្នះ ឈ្នះ ក្រុងសិរីសោភ័ណ
បានប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករាក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ានតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីរាជការ មហាជនយ៉ាងច្រើនកុះករ។

ក្នុងឱកាសឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរំលឹកពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តដែលបានរំដោះចេញពីរបបកម្ពុជា ប្រជាប្រជាធិបតេយ្យខ្មែរក្រហម។

ចំណែកឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ថា ថ្ងៃ៧ មករាឆ្នាំ២០២៥ជាថ្ងៃគម្រប់ខួបលើកទី៤៦នៃទិវាជ័យជម្នះប្រវត្តិសាស្រ្ត
របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតដែលបាន កាប់សម្លាប់ប្រជាជនរាប់លាននាក់។

ឯកឧត្តមបន្តថាយើងបានរៀបចំមីទ្ទីងនាពេលនេះដើម្បីរំលឹកនូវអនុស្សាវរីយ៍ថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តដែលបានផ្តល់កំណើតទី២ ដល់យើងគ្រប់គ្នា និងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តប្រទេសជាមិត្ត ដែលបានលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធ តស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានពួតដៃគ្នាការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

បញ្ចប់កម្មវិធី ឯកឧត្តម កែ គឹមយ៉ាន បានចែក ទូរសព្ទដៃស្មាតហ្វូនដល់សិស្សពូកែជាប់ចំណាត់ថ្នាក់និទ្ទេស A ក្នុងខេត្តបន្ទាយមានជ័យ ចំនួន ៧៤នាក់ ដោយក្នុងម្នាក់មួយគ្រឿង និងថវិកាប្រាំម៉ឺនរៀល ៕
ដោយ៖ឃិន គន្ធា


