ធ្លាក់យន្តហោះលើកោះទេសចរណ៍អូស្ត្រាលី ស្លាប់និងរបួសមនុស្ស៦នាក់

បរទេស៖ មនុស្សបីនាក់បានស្លាប់ និង ៣នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿង ម៉ូឌែល Cessna 208 Caravan នៅលើកោះទេសចរណ៍ពេញនិយម Rottnest នៅក្នុងប្រទេសអូស្ត្រាលី នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់អាជ្ញាធរ នៅថ្ងៃពុធនេះ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Aljazeera ។

អាជ្ញាធរបាននិយាយថា អ្នកស្លាប់ រួមមាន អ្នករស់នៅអូស្ត្រាលីម្នាក់ អាយុ៣៤ឆ្នាំ ខណៈពីរនាក់ទៀត អាយុជាង៦០ឆ្នាំ មកពីប្រទេសស្វីស និង ដាណឺម៉ាក ហើយ មូលហេតុនៃការធ្លាក់យន្តហោះកម្មសិទ្ធិឯកជន មួយគ្រឿងនេះ ស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ។

ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី ហៅកាត់ ATSB បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីហោះចេញពីកោះ Rottnest បានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ នាភាគខាងលិច នៃទីក្រុង Perth។

ដោយមានទៅដោយឆ្នេរខ្សាច់សក្បុស, រុក្ខជាតិ និងពពួកសត្វកម្រ ដែលបានអភិរក្ស កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ របស់ប្រទេសអូស្ត្រាលី។ កាលពីឆ្នាំ២០២៣ កោះដែលគេស្គាល់តាមរយៈជនជាតិដើមភាគតិច Wadjemup មួយនេះ បានទាក់ទាញភ្ញៀវទេសចរបាន ជាង៨០ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ នេះបើយោងតាមក្រុមប្រឹក្សាទេសចរណ៍អូស្ត្រាលី៕

ប្រភពពី Aljazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner