ក្រុមការងារចុះឃុំពពក ប្ដេជ្ញាបង្កើនការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាជូនពលរដ្ឋ

(កំពង់ធំ)៖ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក បានសន្យា ដើម្បីបន្ថែមលើអ្វីដែលអាជ្ញាធរមូលដ្ឋាន កំពុងអនុវត្ត ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ផ្លូវគមនាគមន៍ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ចាន់ យុទ្ធា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងវេទិកាសាធារណៈ ដែលធ្វើឡើងនៅវត្តពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឯកឧត្តម ចាន់ យុទ្ធា បានណែនាំ ដល់លោកមេឃុំ និងអាជ្ញាធរឃុំពពក ឱ្យបំពេញភារកិច្ចដោយទទួលខុសត្រូវ និងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។

ឯកឧត្តមបានលើកឡើងថា អាជ្ញាធរ គួរចុះសិក្សាស្វែងយល់ អំពីស្ថានភាពរបស់ប្រជាពលរដ្ឋនៅកន្លែងផ្ទាល់ ដើម្បីរកឃើញតម្រូវការ និងបញ្ហាបន្ទាន់ ដែលអាចជួយដោះស្រាយឱ្យបានប្រសិទ្ធិភាព ។

លើសពីនេះ ឯកឧត្តម ចាន់ យុទ្ធា បានជំរុញឱ្យអាជ្ញាធរឃុំពពក បង្កើនការសហការ ជាមួយក្រុមហ៊ុនចំការកៅស៊ូ ដើម្បីដោះស្រាយបញ្ហា ដូចជា៖ ការបិទផ្លូវ ការបង្កការបំពុលទឹកអូរ និងបញ្ហាផ្សេងៗ ដែលប៉ះពាល់ដល់សាលាឃុំ និងសាលាស្រុក។

ក្នុងវេទិកានេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានជំរុញឱ្យអាជ្ញាធរឃុំ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ដើម្បីពង្រឹងសេចក្តីជឿទុកចិត្ត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner