លោក ហ្សេលេនស្គី ៖ ៥ខែ ទាហានរុស្ស៊ីស្លាប់ និងរបួសជាង ៣ម៉ឺននាក់
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា កងកម្លាំងរុស្ស៊ីបានបាត់បង់ជីវិត និងរងរបួសច្រើនជាង ៣៨.០០០នាក់នៅក្នុងតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីក្នុងរយៈពេល ៥ខែ ចាប់តាំងពីអ៊ុយក្រែនបានបើកការវាយលុកឆ្លងព្រំដែននៅទីនោះ។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយលើកឡើងពីរយៈពេល ៥ខែនៃប្រតិបត្តិការយោធានៅតំបន់ Kursk លោក ហ្សេលេនស្គី បាននិយាយថា ទាហានប្រហែល ១៥,០០០នាក់បានស្លាប់។
នៅទីក្រុង Kursk ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្ត ខណៈដែលកងកម្លាំងអ៊ុយក្រែនបានបើកការវាយលុកថ្មីមួយនៅក្នុងតំបន់នេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ កម្លាំង រុស្ស៊ី រួម ជាមួយ ទាហាន កូរ៉េខាងជើងមាន បំណង ដណ្តើម យក ទឹកដី ដែល បាត់ បង់ នេះមក វិញ។
អ៊ុយក្រែនទំនងជាចង់គ្រប់គ្រងទឹកដីរុស្ស៊ីឱ្យបានច្រើនតាមតែអាចធ្វើទៅបាន មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដែលនេះប្រៀបដូចជាបន្ទះឈីបសម្រាប់កិច្ចចរចាសន្តិភាពដែលអាចធ្វើទៅបាន។ ប៉ុន្តែរុស្ស៊ី ទំនង ជា មាន បំណង រារាំង ទង្វើ បែប នេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា