រលកត្រជាក់វាយប្រហារឡាវ នាំឱ្យសីតុណ្ហភាពចុះទាបដល់ ១អង្សាសេ

វៀងចន្ទន៍ ៖ រលកត្រជាក់នឹងនាំឱ្យសីតុណ្ហភាពធ្លាក់ចុះពាសពេញតំបន់ភាគច្រើននៃប្រទេសឡាវចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមករានេះ ដោយតំបន់ខ្លះត្រូវបានរំពឹងថា នឹងមានសីតុណ្ហភាពចុះទាបរហូតដល់ ១អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ស្ថិតក្រោមក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ បានឱ្យដឹងថា ម៉ាស់ខ្យល់ត្រជាក់មួយកំពុងសាយភាយពីប្រទេសចិនពាសពេញប្រទេសឡាវ ដែលធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះពី ២ ទៅ ៤អង្សាសេ។

ស្របពេលជាមួយគ្នានេះ តំបន់ភ្នំ និងខ្ពង់រាប នឹងមានសីតុណ្ហភាពទាបបំផុត ដែលត្រូវបានព្យាករណ៍ថា នឹងមានពី ១ ទៅ ៥អង្សាសេ។ នាយកដ្ឋាន បាន ព្យាករណ៍ ថា សីតុណ្ហភាព អប្បបរមា មាន ពី ២ ទៅ ៦អង្សាសេ នៅ តំបន់ ភាគ ខាងជើង។

ចំណែក ខេត្ត ភាគ កណ្តាល នឹង មាន សីតុណ្ហភាព ក្នុង រង្វង់ ពី ៦ ទៅ ១០ អង្សា សេ ។ រីឯ រីឯខេត្តភាគខាងត្បូងវិញ សីតុណ្ហភាព ទាប នឹង មាន ពី ១៣ទៅ១៥អង្សាសេ។ ប្រជាជនឡាវទូទៅត្រូវបានណែនាំឱ្យតាមដានការព្យាករណ៍អាកាសធាតុ និងត្រៀមខ្លួនសម្រាប់សីតុណ្ហភាពត្រជាក់ខ្លាំង ជាពិសេសនៅភាគខាងជើងនៃប្រទេស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner