ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការចូលរួមរបស់សមាគម និងអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា រួមជាមួយធនាគារ នឹងធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យដំណើរការបានល្អ

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយសមាគម និងប្រធានអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការចូលរួមរបស់សមាគមនិងអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា រួមជាមួយធនាគារ នឹងធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យដំណើរការបានល្អ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើឱ្យសង្គមជាតិក្លាយជាសង្គមដែលងាយស្រួលរស់នៅនិងអាចរកប្រាក់ចំណូលបាន ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ទន្ទឹមនេះ យើងទាំងអស់គ្នាក៏ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងបង្គុំសំណង់ រុក្ខជាតិលំអ និងចិញ្ចឹមសត្វ ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារនិងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គូសបញ្ជាក់ថា អ្វីដែលសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចង់បាននោះគឺជំរុញសេដ្ឋកិច្ចជាតិឱ្យបានដើរទៅមុខនិងមានភាពរឹងមាំ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner