ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកសង្កែ រម្លឹកដល់យុវជនជំនាន់​ក្រោយពី​គុណតម្លៃនៃថ្ងៃកំណើតទី២

បាត់ដំបង៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន​ក្រុម​ការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ជាក់ថា ​ប្រារព្វខួបនៃទិវាជ័យជម្នះ៧មករាដែលជា​ថ្ងៃប្រវត្តិសាស្ត្រ គឺ ក្នុងស្មារតីចងចាំ ពុំអាចបំភ្លេចបាននូវមហា​ឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុលពត​បានប្រព្រឹត្ត​មកលើ​ប្រជាជនស្លូតត្រង់ ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទីងប្រារព្វខួបលើកទី៤៦នៃទិវាថ្ងៃជ័យជម្នះ៧ មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៥)នៅបរិវេណវត្តអូរមុនី ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី យើងទាំងអស់គ្នាសូមចងចាំជានិច្ចនូវ​គុណូបការៈ​ដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជនយុទ្ធនារីនៃកងកម្លាំង​ប្រដាប់ អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបាន​ប្រយុទ្ធនិង​ធ្វើពលិកម្ម​យ៉ាងអង់អាច លើសមរភូមិប្រយុទ្ធ ដើម្បីផ្តួលរំលំ​របបប្រល័យពូជសាសន៍និងដើម្បីការពារនៃការរស់ឡើងវិញរបស់ប្រជាជន
យលងគ្រប់ៗរូបក្នុងជំនាន់នោះ។

ឯកឧត្តមបន្ថែមទៀតថា ជោគជ័យ នៃនយោបាយឈ្នះឈ្នះ បានបង្កើតនូវ​មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពដ៏​យូរអង្វែង ជាមួយនិង ការផ្សះផ្សា​ជាតិនិងការអភិវឌ្ឍរបស់កម្ពុជា។ ក្រោមម្លប់នៃសុខសន្តិភាព យើងបាន​ប្រមូលផ្តុំកម្លាំង ជាតិ ធនធាន និងលទ្ធភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍ​លើគ្រប់វិស័យដោយល្បឿនលឿន នាំមកនូវ ការផ្លាស់ប្តូរ ជាប្រវត្តិសាស្ត្រ ដែលស្ទើរតែពុំនឹកស្មានដល់។

ឯកឧត្តម ហែម វណ្ណឌី បានក្រើនរម្លឹកដាស់តឿនផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ និងក្មួយៗយុវជនជំនាន់ក្រោយទាំងអស់ ត្រូវចងចាំនូវថ្ងៃជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្រមួយនេះឱ្យបានគ្រប់ៗគ្នា។ចៀសវាងកុំលង់ចាញ់នូវឧបាយ​កល​ញុះញង់ណាមួយដែលប៉ុនប៉ងនិងចង់បំផ្លិចបំផ្លាញនូវសុខសន្តិភាពដែលប្រទេសជាតិ រកបានដោយលំបាក ក្នុងការ​លះបង់អាយុជីវិតទម្រាំបានសន្តិភាព និងត្រូវខិតខំ ប្តូរផ្តាច់ រួមគ្នាថែរក្សាការពារសន្តិភាពឱ្យគង់វង់ ជាមួយនិងរាជរ
ដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​និងមិនត្រូវនាំគ្នាជាន់ដានប្រវត្តិសាស្ត្រច្រំដែលៗដែលប្រទេសជាតិយើងធ្លាប់រងគ្រោះជាច្រើនទសវត្ស រាប់សិបឆ្នាំទៀតទេ។ យើងទាំងអស់គ្នាត្រូវចង​ចាំថា៖”មានថ្ងៃ៧មករាគឺមានអ្វីៗទាំងអស់”-“មានសន្តិភាព ទើបមានការ​អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន”៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner