សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទស្សនាផ្សារលក់បន្លែធម្មជាតិរបស់ប្រជាកសិករ ខេត្តសៀមរាប
(ខេត្តសៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តមអ្នក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ អញ្ជើញស្វែងយល់ ការលក់ដូរ ផលដំណាំកសិផល ដែលបងប្អូនប្រជាកសិករ ផលិតបាន នៅតាមសហគមន៍ នៅតាមបណ្តាភូមិ ឃុំ សង្កាត់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅផ្សារចុងសប្តាហ៍ ជារៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ ដែលបានដាំដុះដោយប្រើប្រាស់ជីធម្មជាតិ មិនប្រើប្រាស់ជីគីមី នោះឡើយ ។
សម្តេចពិជ័យសេនា បានធ្វើការសន្ទនាក្នុងភាពស្និតស្នាលជាមួយបងប្អូនប្រជាកសិករ លក់បន្លែ ផ្លែឈើ ត្រី សាច់ ព្រមទាំងបានធ្វើការណែនាំបងប្អូនយើង ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូន តាមរយៈការផលិត ផលិតផលកសិកម្មប្រកបដោយគុណភាពខ្ពស់ គ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកបរិភោគ ៕






ដោយ ៖ ប៊ុន រដ្ឋា