មន្រ្តីអ្នកនាំពាក្យ ៖ សំណុំរឿងអត្រានុកូលដ្ឋានបានចាត់ការរួចរាល់ជាង ៩៨ភាគរយហើយ នៅសល់ត្រឹមតែជិត ២ភាគរយប៉ុណ្ណោះដែលកំពុងបន្តចាត់ការ

(ភ្នំពេញ)៖ សំណុំរឿង អត្រានុកូលដ្ឋាន ទូទាំងប្រទេស ទាំងចាស់ និងទាំងថ្មី ហើយបើបូកសរុបបញ្ចូលគ្នាទៅ គឺមាន ចំនួសរុប ៥៧៥៨៤សំណុំរឿង ក្នុងនេះចាត់ការរួចបាន ៩៨.១០ភាគរយ នៅសល់ទូទាំងប្រទេសនៅសល់តែ ១០៩៣សំណុំរឿងទៀតប៉ុណ្ណោះ ឬស្មើ ១.៩០ភាគរយ ដែលនូវកំពុងបន្តចាត់ការ ។

មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម សេង ឌីណា បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផល រយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នៅទីស្តីការក្រសួងឱ្យដឹងថា៖ការអនុវត្តនៃវិធានច្បាប់តឹងរឹងក្នុងសំណុំរឿងអាទិភាពទាំង៤ដែលក្នុងនោះទី១សំណុំរឿងអត្រានុកូលដ្ឋាន ដែលមានក្នុងមុនពេលប្រកាសបើកយុទ្ធនាការនេះ គឺមានចំនួន ៤៩,៩៨៣សំណុំរឿង គឺត្រូវបានដោះស្រាយចប់សព្វគ្រប់ ១០០ភាគរយ តាំងពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ កន្លងទៅម៉្លេះ ។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មីក្រោយការប្រកាសចេញនៃការដាក់ចេញនៃយុទ្ធនាការទាំងពីរកន្លងមកមានចំនួន ៥២៦០១សំណុំរឿង ត្រូវបានដោះស្រាយចប់សព្វគ្រប់បានចំនួន ៥១៥០៨សំណុំរឿង គឺអត្រានៃការចាត់ការមានរហូតដល់ទៅ ៩៧,៩២ភាគរយទូទាំងប្រទេស ។

ឯកឧត្តម បានថ្លែងដោយបញ្ជាក់ថា៖”ចំណាត់នៅក្នុងសំណុំរឿងអត្រានុកូលដ្ឋាននេះ យើងគណៈបញ្ជាការដឹកនាំយុទ្ធនាការជារួមបានសង្កេតឃើញជារួមថា ចំណាត់ការរបស់តុលាការ គឺលឿន ហើយត្រឹមត្រូវ នៅពេលដែលសង្កេតទៅយើងឃើញថា ចំណាត់ការបានលឿន បានត្រឹមត្រូវ ប្រជាពលរដ្ឋលោកតែងតែបានស្វាគមន៍ហើយ ចេញមកថ្លែងអំណរគុណ មានការចុះផ្សាយជាបន្ដបន្ទាប់តាមបណ្ដាញសង្គម ជាពិសេសតាមហ្វេសប៊ុក”។

ឯកឧត្តម សេង ឌីណា បានថ្លែងដែរថា៖នៅពេលដែលចំណាត់ការ លឿនឆាប់រហ័សត្រឹមត្រូវប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្ដទៅលើតុលាការក្នុងការដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន ពេលខ្លះប្រជាពលរដ្ឋមានជំរើសរវាងការដាក់ពាក្យសុំកែអត្រានុកូលដ្ឋានទៅសមត្ថកិច្ច និងដាក់ពាក្យទៅតុលាការប្រជាពលរដ្ឋនាំគ្នាដាក់ទៅតុលាការ អញ្ចឹងទើបសំណុំរឿងមានកាន់តែច្រើន។ហេតុនេះថ្នាក់ដឹកនាំយុទ្ធនាការយល់ឃើញថាបើប្រជាពលរដ្ឋទុកចិត្តតុលាកាស្នើសុំឱ្យកែលិខិតអត្រានុកូលដ្ឋាននៅតុលាការគឺយើងនឹងដោះស្រាយជូនប្រជាពលរដ្ឋ យើងខិតខំបន្តយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ និងលឿនបន្តទៀតដល់ពួកគាត់ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner