រយៈពេល ១ឆ្នាំ ក្រសួងយុត្តិធម៌បានទទួលពាក្យសំណើរសុំអន្តរាគមន៍ ២៤១៣ករណី និងបណ្តឹងមួយចំនួនត្រូវបានដោះស្រាយលឿនជាមុន

(ភ្នំពេញ)៖តាមរយៈយុទ្ធនាការចំនួន ២ គឺ យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានអនុវត្តរយៈពេល ១ឆ្នាំមកនេះគេបានទទួលទទួលពាក្យសំណើរសុំ អន្តរាគមន៍ ២៤១៣ករណី ដែលគិតជាមធ្យម ៦,៥៧សំណើរក្នុងមួយថ្ងៃ ហើយបើធៀបពេលដំបូងៗនៃការបើកយុទ្ធនាការមានសំណើររហូតដល់ ១១ ទៅ ១២សំណើរក្នុងមួយថ្ងៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធ ផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលា ការនិងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នៅទីស្តីការក្រសួង ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខា ក្រសួងយុត្តិធម៌ និងជា ប្រធាន លេខាធិ ការរដ្ឋាននៃគណៈកម្មការដឹកនាំយុទ្ធនាទាំង២នេះបានឱ្យដឹងថាសម្រាប់ក្នុងចំណោមសំណើរទាំង ២៤១៣ករណី នេះនៅពេលដែល បានទទួលហើយ ក្រុមការងារបានទាក់ទងទៅភាគគីពាក់ព័ន្ធ ហើយក្នុងនេះមានសំណើរចំនួន ១៧ដែលមានពុំមានព័ត៌មានគ្រប់គ្រាន់ មិនអាចចាត់ការបាន។ក្រៅពីនេះក៏មានសំណើរសុំអន្តរាគមន៍ដែលមានចំនួន ២៣៤៨ករណីដែលយើងពិនិត្យឃើញមានមូលដ្ឋានគ្រប់គ្រាន់បានធ្វើការបញ្ជូនទៅយុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការសរុបមានចំនួន ១១៧៥ករណី ឬ ស្មើ ៤៩,០៤ភាគរយនៃចំនួនបណ្តឹងសុំអន្តរាគមន៍សរុប និងក្រៅពីនេះទៀតក៏បានបញ្ជូនទៅ យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការដែលមានពាក្យបណ្តឹងសរុបចំនួន១២២១ករណីឬស្មើ៥០,៩៦ភាគរយនៃចំនួនបណ្តឹងសរុបទាំងអស់។

ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាចំពោះយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាម តុ លាការគណៈកម្មការគណៈបញ្ជាការបានធ្វើលិខិតអន្តរាគមន៍ទៅកាន់សាលាជម្រះក្តីនិងម្ចាស់បណ្តឹ ងបានចំនួន៦៣៩ករណី ហើយមកដល់ពេលនេះតុលាការបានចាត់ការចំពោះការជំរុញនិងពន្លឿន នេះបានចំនួន ១១៦៣ករណី ស្មើ៩៨.៩៨ភាគរយនៃចំនួនបណ្តឹងដែលអគ្គលេខាធិការដ្ឋានទទួលបានសរុប ។

ឯកឧត្តមបានឱ្យដឹងបន្ថែមថា ៖ បន្ទាប់ពីតុលាការទទួលបានលិខិតស្នើសុំអន្តរាគមន៍រួចហើយតុលាការបានចាត់ការលើសំណើរនោះបានចំនួន៦២៧ករណី ហើយក៏មានសំណុំរឿងចំនួន៥៣៦ករណី ត្រូវបានតុលាការធ្វើការចាត់ដោយខ្លួនឯងផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម កេង សុម៉ារិទ្ធ បានលើកឡើងថាក្នុងរយៈពេល១ឆ្នាំមកនេះក្រសួងយុត្តិធម៌ក៏បានផ្តល់សេវាមេធាវីស្ម័គ្រដោយមិនគិតថ្លៃដល់ប្រជាពលរដ្ឋផងដែរ ដោយសរុបមានសំណើរសុំ ពីប្រជាពល រដ្ឋមានចំនួន១៧៦ករណីនៅក្នុងសំណើរសរុប១៧៨ករណី ហើយសល់២ករណី កំពុងតែរៀបចំជូនពួកគាត់។

សម្រាប់ទាក់ទិននឹងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ វិញត្រូវបាន ឯកឧត្តមកេង សុម៉ារិទ្ធ ក៏បានលើកឡើងផងថារយៈពេល១ ឆ្នាំមកនេះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យ ការសាលាដំបូងនៅទូទាំងប្រទេស ទាំងសំណុំរឿងចាស់និងថ្មី ទាំងនិងសំណុំរឿងព្រហ្មទណ្ឌ និង សំណុំរឿងរដ្ឋប្បវេណី មានចំនួន ២១៥១៤១សំណុំរឿង។

នៅក្នុងចំនួនសំណុំរឿងនេះតុលា ការ សាលាដំបូងនិងអយ្យការសាលាដំបូងនៅទូទាំងប្រទេសបានចាត់ការសំណុំរឿងបានចំនួន១៧៨៧៨៩សំណុំរឿងស្មើ៨៣.១០ភាគរយនៃសំណុំរឿងសរុប។នៅក្នុងសំណុំរឿងទាំងអស់នេះមានសំណុំ រឿង ព្រហ្មទណ្ឌមានចំនួន ៩៤៧៣២សំណុំរឿង ស្មើ៨៤.៨៥ភាគរយ នៃចំនួនសំណុំរឿងសរុប ។ ចំណែក សំណុំរឿងរដ្ឋប្បវេណីសាលាដំបូងបានចាត់ការចំនួន៨៤០៥៧សំណុំរឿងស្មើ៨១.២១ភាគរយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner