សំណុំរឿងក្មេងទំនើងសរុបជាង ២ពាន់នាក់ និងមានជនសង្ស័យជាង ៣ពាន់នាក់កំពុងក្លាយជាកម្មវត្ថុត្រូវអនុវត្តិវិធានការផ្លូវច្បាប់

(ភ្នំពេញ)៖ ឯកឧត្តម សេង ឌីណា មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថាក្នុងសំណុំរឿងក្មេងទំនើងគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញថា តុលាការបានអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មកទល់នឹង ពេលនេះសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានទទួលចាត់ការ សំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងសរុបចំនួន ២ ៣២៤ ដែលមានជនសង្ស័យ ចំនួន ៣ ៦៥០ នាក់ ជាកម្មវត្ថុនៃការអនុវត្តវិធានការតាមផ្លូវច្បាប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“លទ្ធផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សេង ឌីណា ឱ្យដឹងថា ៖ ”សម្រាប់ វិធានការម៉ឺងម៉ាត់នេះ បានចូលរួមចំណែកក្នុងការ ធានាឱ្យបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដោយយើងសង្កេតឃើញជារួមថា បច្ចុប្បន្ននេះ សកម្មភាពក្មេងទំនើងនៅសល់តិចតួចតែប៉ុណ្ណោះ”។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ៖ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអំពាវនាវឱ្យឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ខិតខំតាមដាន អប់រំ និងទូន្មាន ប្រៀនប្រដៅកូនៗឱ្យដើរតាមគន្លងត្រឹមត្រូវ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និង អំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយចៀសវាងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយ ដល់ខ្លួន គ្រួសារ និងសង្គមជាតិ ឬអំពើល្មើសច្បាប់ ដែលអាចប្រឈមនឹងការជាប់ទោសពីបទល្មើស ព្រហ្មទណ្ឌ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner