អ៊ីស្រាអែលជះលុយ ៣៤ពាន់លានដុល្លារទៅក្នុងភ្លើងសង្គ្រាម

ហ៊្សេរុយសាឡឹម ៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា គិតមកទល់ពេលនេះ ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅក្នុងភ្លើងសង្គ្រាមជាមួយភាគីជម្លោះនានាមានទឹកប្រាក់ប្រហែល ៣៤ពាន់លានដុល្លារ។

ក្នុងចំណោមការចំណាយសរុបនៅក្នុងភ្លើងសង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងនោះ ២៧ពាន់លានដុល្លារត្រូវបានចំណាយក្នុងឆ្នាំ ២០២៤។

យោងតាមក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានឲ្យដឹងថា ៨១.៩ភាគរយនៃការចំណាយទាក់ទងនឹងសង្គ្រាមសរុប គឺសម្រាប់វិស័យការពារជាតិ ខណៈដែលថវិកាដែលនៅសល់ត្រូវបានតម្រង់ទៅរកការចំណាយស៊ីវិលពាក់ព័ន្ធនឹងការប្រយុទ្ធ។

ក្រសួងបន្ថែមថា ឱនភាពប្រចាំឆ្នាំរបស់រដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់ឆ្នាំ ២០២៤ មានចំនួន ១៣៦.២ពាន់លានដុល្លារ ឬស្មើនឹង ៦.៩% នៃផលិតផលក្នុងស្រុកសរុប បើធៀបទៅនឹងឱនភាពចំនួន ២១ពាន់លានដុល្លារ ឬស្មើនឹង ៤.២% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣។

យោងតាមរបាយការណ៍បានបង្ហាញថា នៅឆ្នាំ ២០២៤ ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានកើនឡើង ២០.៤% បើធៀបនឹងឆ្នាំមុន ខណៈដែលប្រាក់ចំណូលបានកើនឡើង ១០.៥%៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner