រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសសង្គ្រាម ៥០នាក់
អត្ថបទដោយ៖
ឈឹម ទីណា
មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា រុស្ស៊ី និងអ៊ុយក្រែនបានផ្លាស់ប្តូរទាហាន ៥០នាក់ ដែលនេះជាការដោះដូរអ្នកទោសចុងក្រោយរវាងភាគីជម្លោះទាំងពីរ បន្ទាប់ពីមានការសម្របសម្រួលដោយប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ជាលទ្ធផលនៃដំណើរការចរចា ទាហានរុស្ស៊ី ២៥នាក់ត្រូវបានបញ្ជូនត្រឡប់មកវិញ ពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ហើយថា អ្នកទោសអ៊ុយក្រែន ២៥នាក់ទៀតក៏ត្រូវបានដោះលែងផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបន្ថែមថា សមាជិកទាហានរុស្ស៊ីទាំង ២៥នាក់នោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ដើម្បីទទួលជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តចាំបាច់។ ក្រោយមក ពួកគេនឹងវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញឆាប់ៗនេះ៕





ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។