ចិនដាក់បន្ថែមក្រុមហ៊ុនអាមេរិកចំនួន៤ទៀត ទៅក្នុងបញ្ជីអង្គភាពមិនអាចជឿទុកចិត្តបាន

ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិន (MOC) កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ក្រុមហ៊ុនអាមេរិកចំនួន៤ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត ដើម្បីឆ្លើយតបនឹងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។

ការសម្រេចចិត្តបែបនេះរបស់ចិន ត្រូវបានធ្វើឡើងដោយផ្អែកលើយន្តការការងារបញ្ជីឈ្មោះអង្គភាព ដែលមិនគួរឱ្យទុកចិត្ត ដែលស្របតាមច្បាប់ និងបទប្បញ្ញត្តិ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តការនេះក៏បានបង្ហាញនូវវិធានការរឹតបន្តឹងជាបន្តបន្ទាប់ ដែលផ្តោតលើក្រុមហ៊ុនទាំងនេះផងដែរ។

ក្រុមហ៊ុនទាំងបួនរបស់អាមេរិកនោះ មានដូចជា Pacific Rim Defense, AEVEX Aerospace, LKD Aerospace និង Summit Technologies Inc.។

ក្រុមហ៊ុនទាំងបួននឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពនាំចូល ឬនាំចេញដែលទាក់ទងនឹងប្រទេសចិន និងពីការវិនិយោគថ្មីៗនៅក្នុងប្រទេសចិន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន។

បន្ថែមលើនេះ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនទាំងបួន ក៏ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសចិនផងដែរ ហើយប័ណ្ណការងារដែលមានស្រាប់ និងសិទ្ធិស្នាក់នៅក្នុងប្រទេសចិន ក៏នឹងត្រូវទុកជាមោឃៈ។ បើតាមក្រសួងពាណិជ្ជកម្មចិន
គ្មានការអនុញ្ញាតថ្មី ឬគុណវុឌ្ឍិ នឹងត្រូវចេញឱ្យបុគ្គលទាំងនេះទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner