ក្រុមហ៊ូទីបាញ់មីស៊ីល និងយន្តហោះដ្រូនទម្លាក់គ្រាប់បែកវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក

សាណាអា ៖ ក្រុមហ៊ូទីនៅប្រទេសយេម៉ែន កាលពីថ្ងៃពុធ បានអះអាងពីការវាយប្រហារថ្មីមួយទៀតប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Harry Truman នៅសមុទ្រក្រហម ដោយប្រើមីស៊ីសគ្រូស និងយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទូរទស្សន៍ al-Masirah TV អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បាននិយាយថា ប្រតិបត្តិការនេះបានកើតឡើងនៅពេលដែលកងកម្លាំងអាមេរិកកំពុងរៀបចំសម្រាប់ការវាយប្រហារតាមផ្លូវអាកាសថ្មីមួយប្រឆាំងនឹងប្រទេសយេម៉ែន។

លោក Sarea បន្ថែម ថា នេះ ជា នេះជាការវាយប្រហារលើកទី៦ហើយ ទៅលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចាប់ តាំង ពី ការ មក ដល់ ក្នុង តំបន់។ ទន្ទឹមគ្នា លោក Sarea ក៏បានប្តេជ្ញាបន្តការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល និងយោធាអាមេរិក រហូតដល់សង្រ្គាមនៅតំបន់ហ្គាហ្សាត្រូវបានបញ្ឈប់។

យោងតាមចេញផ្សាយដោយទូរទស្សន៍ al-Masirah TV បានឱ្យដឹងថា ការវាយប្រហារប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃពុធសប្តាហ៍នេះ។ យ៉ាងណា យោធាអាមេរិកនៅមិនទាន់ធ្វើការអត្ថាធិប្បាយ ជុំវិញ ការ អះអាង បែបរបស់ក្រុមហ៊ូទីនៅឡើយទេ។

សូមរម្លឹកថា កាលពីសប្តាហ៍មុន ក្រុមហ៊ូទីក៏បានអះអាងផងដែរថា ពួកគេបានកំណត់គោលដៅលើនាវា USS Harry Truman នៅក្នុងសមុទ្រក្រហម ដោយការវាយប្រហារនោះ ត្រូវបានគេរាយការណ៍ថា មានរយៈពេល ៩ម៉ោង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner