សមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យបានជួយលើការងារមនុស្សធម៌នៅមូលដ្ឋាន
បន្ទាយមានជ័យ៖ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាបានលើកសរសើរសមាគមខ្មែរ-ចិនខេត្តបន្ទាយមានជ័យ ថាបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានជួយលើការងារមនុស្សធម៌ជាច្រើន។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគម ខ្មែរ ចិន អាណត្តិទី៨ នៅសាលារៀន ផីឆឹងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភាបានថ្លែងបន្តទៀតថា សមាគមខ្មែរ-ចិនខេត្តបន្ទាយមានជ័យ រាល់សកម្មភាពតែងតែស្របតាមរដ្ឋធម្មនុញ្ញ ។ទន្ទឹមនឹងការងារស្នូលរបស់ខ្លួន សមាគមបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គម ជាមួយអាជ្ញាធរមូលដ្ឋានមានដូចជាអគារសិក្សា ការរៀបចំប្រព័ន្ធលូ អនាម័យ បរិស្ថានល្អ និងជួយដល់ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សនិស្សិត និងយុវជនទៀតផង។ក៏
មានសកម្មភាពមនុស្សធម៌នានាជាច្រើនទៀត។

លោក ឆាន់ ម៉ាន់ហេង ដែលជាប់ឆ្នោតជាប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យអាណត្តិថ្មីបានបញ្ជាក់ថា សមាគមនឹងបន្តផ្តោតលើការបណ្ដុះបណ្ដាលធនធានចំណេះដឹងជាតិអន្តរជាតិដល់យុវជន ជាមួយកាងារសង្គមធម៌ ពិសេសការងារសប្បុរសធម៌រួមជាមួយរដ្ឋបាលខេត្ត។សមាគមបន្តខិតខំធ្វើការងារជាប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនោះបង្កើនកិច្ចសហការ ទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ន អង្គភាព រដ្ឋនិងឯកជន រួមជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ៕
ដោយ៖ គៀន ច័នហ៊ីន

