រុស្ស៊ី-អ៊ីរ៉ង់ចុះសន្ធិសញ្ញាភាពជាដៃគូកម្រិតថ្មីនៅថ្ងៃនេះ

បរទេស៖ នៅថ្ងៃសុក្រនេះ រុស្ស៊ី និងអ៊ីរ៉ង់នឹងចុះហត្ថលេខាលើសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» អំឡុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ទៅកាន់ទីក្រុងមូស្គូ ដែលគេដឹងថា កតិកាសញ្ញានេះ នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលរងទណ្ឌកម្មខ្លាំងបំផុត របស់ពិភពលោក។

វិមានក្រឹមឡាំង បាននិយាយ កាលពីថ្ងៃពុធថា សន្ធិសញ្ញាថ្មីនេះ នឹងពង្រឹងទំនាក់ទំនង យោធា-នយោបាយ និងសេដ្ឋកិច្ច រវាងអ៊ីរ៉ង់និងរុស្ស៊ី ប៉ុន្តែ មិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ទីក្រុងតេអេរ៉ង់ បានផ្តល់ព័ត៌មានតិចតួច អំពីកតិកាសញ្ញានេះ ប៉ុន្តែ បានច្រានចោល «ឃ្លាការពារទៅវិញទៅមក» ដូចអ្វីដែលរួមបញ្ចូល នៅក្នុងសន្ធិសញ្ញារបស់រុស្ស៊ី ជាមួយកូរ៉េខាងជើង កាលពីឆ្នាំមុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី។

យោងតាមមន្ត្រីអ៊ុយក្រែន និងលោកខាងលិច បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវយន្តហោះដ្រូន «Shahed» ដែលអាចបំផ្ទុះដោយខ្លួនឯង ដែលទីក្រុងម៉ូស្គូធ្លាប់ប្រើប្រាស់ បាញ់ទៅលើអ៊ុយក្រែន ក្នុងការរារាំងនៅពេលយប់ ខណៈដែលប្រទេសទាំងពីរ បានបង្កើនពាណិជ្ជកម្ម ចំពេលមានការដាក់ទណ្ឌកម្ម របស់លោកខាងលិច៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner