កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងការកសាងហេដ្ឋារចនា​សម្ព័ន្ធផ្លូវរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងប្រជាជន

(រតនគិរី)៖ រាល់សមិទ្ធិផលទាំងអស់នៅក្នុងខេត្តរតនគិរីកើតចេញពីតម្លៃ នៃ​សន្តិភាព និងស្ថេរភាពនយោបាយ។ដោយឡែក វិស័យហេដ្ឋារចនា
សម្ព័ន្ធ​ផ្លូវ​គមនាគមន៍ក្នុងខេត្តដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូន​ជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការកសាងហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវក្នុងក្រុង និងទៅតាមបណ្តាស្រុកនានាមានការរីកចម្រើនគួរអោយមោទន។

ជាក់ស្តែងផ្លូវខេត្តលេខ៣៧៨៣ ប្រវែង៣៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូជាតិ​លេខ៧៨ ក្នុងភូមិសាស្រ្តសង្កាត់កាចាញ ក្រុងបានលុងឆ្ពោះទៅ
ឃុំហាត់ប៉ក់ ស្រុកវើនសៃ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាន និងកំពុងមមាញឹកកសាងស្ថាបនាកៅស៊ូ ប្រភេទ DBSTដើម្បីបម្រើ​ដល់ផលយោជន៍ប្រជាពលរដ្ឋក្នុងខេត្តដែលមានទទឹង ៧ម៉ែត្រ។ក្នុងឆ្នាំ២០២៤កន្លងទៅផ្លូវខេត្តមួយខ្សែនេះកសាងស្ថាបនាបាន
២,៧០០ម៉ែត្រនិងនៅឆ្នាំ២០២៥គ្រោងកសាងស្ថាបនា ២៩០០ម៉ែត្រ បន្ថែមទៀត។

អនាគតខាងមុខសមិទ្ធផលថ្មីនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះផ្ទាល់ តាមរយៈការសម្រួលដល់​ការធ្វើដំណើរ ឬប្រកបកិច្ចការផ្សេងៗ ជួយកាត់បន្ថយនូវការចំណាយ និង​បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋកាន់តែប្រសើរទៅកាន់ទីផ្សារ។ ជាពិសេសរមណីដ្ឋានទឹកជ្រោះចាអ៊ុង ស្រូបទាញភ្ញៀវ​ទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នភាពវិស័យ សាធារណការ និងដឹកជញ្ជូន​ខេត្តរតនគិរី ក្នុងឆ្នាំ២០២៤ ផ្លូវជាតិ ផ្លូវខេត្តចំនួន១១ ខ្សែមានប្រវែងសរុប ៣០០.៦០គ.ម ក្នុងនោះបានក្រាលកៅស៊ូគ្រប់ប្រភេទDBSTមានប្រវែង ២៩៣.៨៧ គ.ម ។ ផ្លូវជាតិក្នុងដែនសមត្ថកិច្ចមន្ទីរសាធារណការ ចំនួន០៤ខ្សែដូចជា ៖
ទី១ កំណាត់ផ្លូវជាតិលេខ ៧៦ មានប្រវែងសរុប ៦០.៧៣ គម។
ទី២ កំណាត់ផ្លូវជាតិលេខ៧៨មានប្រវែងសរុប១២៥.៤៤គម។
ទី៣ កំណាត់ផ្លូវជាតិលេខ ៧៨C មានប្រវែងសរុប ៦០.៦៣ គម. ។
ទី៤ កំណាត់ផ្លូវជាតិលេខ ៧៨-៥ មានប្រវែងសរុប ១៦៦.០០ គម ៕

ដោយ ៖ គតិ យុត្ត

ads banner