សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធិផលនានា នៅភូមិប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹង ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធិផលនានា ក្នុងភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា មណ្ឌលអភិវឌ្ឍន៍​អតីត​យុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាដីសម្ប ទាន សង្គមកិច្ច ត្រូវបានផ្តួចផ្តើម រៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា។ នៅអំឡុងឆ្នាំ២០២០ រដ្ឋបាលខេត្តពោធិ៍សាត់ ដែល មាន ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ជាអភិបាលខេត្ត នាពេលនោះ និងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានរៀបចំ ត្រួស ត្រាយ និងបែងចែកដីលំនៅឋាន និងដីកសិកម្ម ជូនអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ ដោយ ១គ្រួសារ ទទួលបានដីទំហំ ១០,៥០០ម៉ែត្រការ៉េ ។ ដោយពិនិត្យឃើញពីការលំបាក របស់ អតីតយុទ្ធជន គ្មានផ្ទះក្នុងការស្នាក់នៅ ទេសរដ្ឋមន្ត្រី គន់ គីម ទទួល បន្ទុកបេសកកម្ម​ពិសេស ក៏បានស្នើសុំផ្ទះពីកាកបាទក្រហមកម្ពុជា ដែល មានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយសម្ដេចកិត្តិ ព្រឹទ្ធ បណ្ឌិត ក៏បានសម្រេចផ្ដល់ផ្ទះ ទំហំ ៧ម៉ែត្រ គុណ ៥ម៉ែត្រ មានថែមដំបូលខាង​ក្រោយ និងបន្ទប់ទឹក សម្រាប់​​អតីតយុទ្ធជន ទាំង ៦២៨ខ្នង ដែលបានបញ្ចប់​ការសាងសង់ និងបាន​ប្រគល់ផ្ទះចុងក្រោយនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រួមទាំងការ​ឈូសឆាយ និងភ្ជួរដី ដើម្បីដាំដំណាំលើដីដ៏មានជីវជាតិល្អ ខួង អណ្តូង ទឹកតាមផ្ទះចំនួន ២៦១អណ្ដូង, ផ្ដល់ពាងទឹក គ្រប់ ខ្នងផ្ទះ, រៀបចំដាំបង្គោល​របងតាម​ដីឡូតិ៍នីមួយៗ, ដំឡើងអំពូលសូឡា, តបណ្ដាញអគ្គិសនី ស្ថាបនាផ្លូវ, សាងសង់សាលារៀន, សាងសង់មណ្ឌលសុខ ភាព និងផ្ដល់ពូជសត្វ ពូជត្រី និងពូជដំណាំជាច្រើនមុខផងដែរ ។

ឯកឧត្តអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្នុងគោលដៅ រៀបចំភូមិនេះ ឱ្យក្លាយទៅជាភូមិគំរូ សម្រេចបាននូវ អនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មាតាមនុស្សធម៌នោះ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានរៀបចំដាក់ បង្គោល ភ្លើងសូឡា, កែ លម្អអាងស្តុកទឹកស្អាត, រៀបចំសួនច្បារ, ផ្តល់​សម្ភារៈ ថវិកា និងឧបត្ថម្ភគាំទ្រស្បៀង ដល់បុគ្គលិកមណ្ឌលសុខភាព គ្រូបង្រៀន និង មន្ត្រីភូមិបណ្តោះអាសន្ន និងគ្រួសារអតីត យុទ្ធ ជនទាំងអស់ ។ រៀបចំបង្កើតភូមិផ្លូវការ, បង្កើតវត្ត សាងសង់សាលា ឆាន់ កុដិ ដើម្បីជា​កន្លែងសម្រាប់គោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា ។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ និងកងវិស្វកម្មសម្តេចតេជោ ជួសជុលផ្លូវបាន ៧ខ្សែ រួមនឹងសំណង់ សិល្ប កា និងផ្លូវ ៧ខ្សែទៀតឭ ត្រូវរៀបចំផែនការ ស្នើសុំសាង់សង់បន្ត ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សមិទ្ធផល ដែលប្រារព្ធពិធីសម្ពោធ​នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា រួមមាន៖ សាលាប៊ុនរ៉ានីសែនជ័យ ដំណាក់ ទ្រយឹង មានអគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ ១ខ្នង ៤បន្ទប់, អគារស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ មានរបង ព័ទ្ធ ជុំវិញ។ មណ្ឌលសុខភាព ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានអគារ សង្គ្រោះបឋម និងជំងឺទូទៅ ១ខ្នង ១៤បន្ទប់, អគារសម្ភព និងរោគស្រ្តី ១ខ្នង ៨បន្ទប់ និងអគារ ស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់ មានរបងព័ទ្ធជុំវិញ និងសមិទ្ធផលផ្សេងៗទៀត ។

ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដា ពាក្យថា «អគុណសន្ដិភាព! អគុណនយោបាយ ឈ្នះឈ្នះ! គឺប្រើស័ក្ដិសមបំផុត នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ ។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទស្សនវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិននៅត្រឹមប្រែក្លាយព្រៃទៅជាតំបន់​អភិវឌ្ឍន៍ប៉ុណ្ណោះទេ គឺសម្ដេចទាំងទ្វេ មានទស្សនវិស័យខ្ពស់ជាងនេះទៅ​ទៀត គឺប្រែក្លាយតំបន់ព្រំដែន និងតំបន់ធ្លាប់ប្រឈមនឹងសង្គ្រាម ទៅជាតំបន់​ដែល​មានការរីកចម្រើនឥតឈប់ឈរ ហើយតពីមួយជំនាន់ទៅមួយជំនាន់​ទៀត ។

សម្ដេចធិបតី ក៏បានសូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជនរបស់យើង ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner