សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មី ក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សមាគមន៍ប្រជាជនសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូសិល្បៈករ សិល្បៈការិនីកម្ពុជា ទៅចូលរួមសាជាថ្មីក្នុងក្បួនដង្ហែរ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៥ ។
សូមជម្រាបថាក្បួនដង្ហែរ «ឈីងហ្គេ» គឺជាក្បួនដង្ហែរធំមួយលំដាប់អន្តរជាតិ ដែលបើកឱកាសឱ្យបណ្ដាប្រទេសផ្សេងៗបានចែករំលែកបទពិសោធន៍ និងបង្ហាញពីមរតកវប្បធម៌ ផ្សារភ្ជាប់បេតិកភណ្ឌ វប្បធម៌តំណាងប្រទេសនីមួយៗ ជាពិសេសបង្ហាញពីភាពចម្រុះនៃការចូលរួមរបស់សហគមន៍ក្នុងតំបន់នានាផងដែរ៕
ដោយ យុវជន
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។