រដ្ឋលេខាធិការក្រសួងព័ត៌មាន ហួត ឃាងវេង តើអ្វីទៅជាទូរទស្សន៍ប្រព័ន្ធOTT?
ភ្នំពេញ៖ក្នុងបទបង្ហាញពីស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជារបស់ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន សម្រាប់សន្និបាតក្រសួងព័ត៌មាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការបានទាញអារម្មណ៍សមាជិកអង្គសន្និបាតនូវផលប៉ះពាល់ធំដល់អាជីវកម្មរបស់ទូរទស្សន៍ឌីជីថលនៅកម្ពុជា(ទូរទស្សន៍បង់ប្រាក់)គឺប្រព័ន្ធផ្សព្វផ្សាយប្រភេទOTT ឬ ទូរទស្សន៍ប្រព័ន្ធOTT? ។
តើអ្វីទៅជាទូរទស្សន៍ប្រព័ន្ធOTT?ឯកឧត្តម ហួត ឃាងវេង បានបញ្ជាក់ក្នុងបទបង្ហាញថា ប្រព័ន្ធទូរទស្សន៍OTT មកពីពាក្យOver-The-Top ។ការប្រើប្រាស់បច្ចេកវិទ្យាទំនើប OTT ផ្សាយតាមរយៈប្រព័ន្ធអ៊ីនធឺណិត រួមមាន ទូរទស្សន៍ និងវិទ្យុ និងបណ្តាញចំនួនបីរួមបញ្ចូលគ្នា (ខ្លឹមសារ និង កម្មវិធី, ប្រព័ន្ធអ៊ីនធឺណិត, ឧបករណ៍ទទួល)។ប្រព័ន្ធនេះទាក់ទាញមតិសាធារណៈ ,កាត់បន្ថយភាពខុសគ្នារវាងទីក្រុង និងប្រទេស។ ប្រព័ន្ធនេះដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទូរទស្សន៍ ទូរសព្ទ អ៊ីនធឺណិត និងព័ត៌មានរបស់ប្រទេសទាំងមូល ដើម្បីធានាឱ្យបាននូវការប្រកួតប្រជែងស្មើភាពគ្នារវាងប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ទូរទស្សន៍ប្រព័ន្ធOTT គឺការអភិវឌ្ឍថ្នាលទូរទស្សន៍ផ្សាយតាមអ៊ិនធឺណិត OTT Platform in Mobile App ជំនាន់ថ្មី។ប្រព័ន្ធមាននៅគ្រប់ឧបករណ៍ប្រើប្រាស់ទាំងអស់ដូចជា ទូរសព្ទឆ្លាតវៃ, ថេបប្លែត, កុំព្យូទ័រ និងទូរទស្សន៍ឆ្លាតវៃ អាចបញ្ចូលកម្មវិធី OTT Platform in Mobile App តាមរយៈការទាញយក (Download) កម្មវិធី App (Mobile Application)៕
ដោយ៖មុនី