ក្រុមហ៊ុន សោម៉ា គ្រុប នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ខាងមុខ

(ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា គ្រុប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា គម្រោងបង្កើត និងចែករំលែកគុណតម្លៃរបស់ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ (Soma Initiative) នឹងសហការជាមួយយុទ្ធនាការ Blood of Kind និងមជ្ឃមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរៀបចំកម្មវិធីបរិច្ចាគឈាមរយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅអគារ TheCommune ទួលគោក ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបរិច្ចាគឈាមតាមលទ្ធភាពដើម្បីជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត។

ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទ/តេលេក្រាមលេខ ០៨៦ ៩៧ ៥៦ ៤៦ ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner