សម្តេចធិបតី៖ “វិស័យកសិកម្ម គឺជាវិស័យអាទិភាពសំខាន់ណាស់

ក្នុងការ ធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ចំពោះ អ្នកផលិត និងអ្នកប្រើប្រាស់។

រាជរដ្ឋាភិបាលបានដាក់វិធានការ ចំនួន ២ ក្នុងការជួយដល់ការគ្រប់គ្រងតម្លៃស្រូវ៖

១. វិធានការផ្ទាល់ គឺបញ្ចេញថវិកា ៤០លានដុល្លារបញ្ជូនទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ សម្រាប់បង្វិលប្រមូលទិញកសិផល និង គ្រោងថវិកាបន្ថែម ៣០លានដុល្លារ សម្រាប់ទិញ និងបង្វិលប្រមូលទិញស្រូវ ព្រមទាំង យន្តការធានាឥណទានសម្រាប់ធានាទិញស្រូវ ក្នុងទំហំថវិកា ១៥០លានដុល្លារបន្ថែមទៀត

២. វិធានការប្រយោល គឺគោលដៅសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ ការមិនយកពន្ធអាករលើឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំ និងជី កាត់បន្ថយថ្លៃអគ្គិសនី និងការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប”។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner