រដ្ឋបាលខេត្តកំពង់ធំបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របច្បាប់

កំពង់ធំ៖ដើម្បីពង្រឹងប្រព័ន្ធអត្រានុកូលដ្ឋាន និងការចុះបញ្ជីស្មារតីឯកសារ​របស់ប្រជាជន រដ្ឋបាលខេត្តកំពង់ធំបានបើក​វគ្គបណ្តុះបណ្តាលស្តីពីការ​អនុវត្តការងារអត្រានុកូលដ្ឋាន ស្របច្បាប់នៅសាលប្រជុំសាលាខេត្តកំពង់​ធំកាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំដែលអញ្ជើញចូលរួមបើក​វគ្គបណ្តុះបណ្តាល​បានបញ្ជាក់ថា គោលបំណង​នៃវគ្គបណ្តុះបណ្តាល​នេះគឺដើម្បីលើកស្ទួយសមត្ថភាពមន្ត្រីក្នុងការដោះស្រាយបញ្ហាកំហុសទិន្នន័យដែលកើតមានលើប្រជាពលរដ្ឋ។ជាក់ស្តែង សេចក្តីណែនាំលេខ ០៤២ បានឱ្យការណែនាំច្បាស់លាស់អំពីការចុះបញ្ជីឯកសារសំខាន់ៗដូចជា កំណើតរស់ មរណភាព និងអាពាហ៍ពិពាហ៍ ដោយដោះស្រាយកំហុស​ដែលអាចកើតមាន។

លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យប្រើប្រាស់សក្ដានុពលនិងស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានស្តីពី​អត្រានុកូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីធានាថាប្រព័ន្ធការងារនេះអាចដំណើរការបានសមរម្យ និងមានប្រសិទ្ធភាព​ជាងមុន។
សូមជម្រាបថា វគ្គនេះមានការចូលរួមដោយមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដែលមានតួនាទីសំខាន់ក្នុងការចុះបញ្ជី និងកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន៕
ដោយ៖ប៊ុន រដ្ឋា

ads banner