លោក ត្រាំ សន្យាដាក់ពង្រាយខែលការពារមីស៊ីលជុំវិញប្រទេស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាពង្រឹងសន្តិសុខក្នុងស្រុក ដោយសាងសង់ប្រព័ន្ធខែលការពារមីស៊ីល “Iron Dome” នៅជុំវិញប្រទេសទាំងមូល។

លោក ត្រាំ បានសន្យាបែបនេះ នៅក្នុងពិធីជួបជុំសាទរជ័យជម្នះរបស់លោកនៅក្នុងកម្មវិធី “Make America Great Again Victory Rally” ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពោលគឺនៅមុនថ្ងៃចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។

នាឱកាសនោះ លោក ត្រាំ បានប្រាប់អ្នកគាំទ្ររបស់គាត់ អំពីផែនការ ១០០ថ្ងៃដំបូងរបស់គាត់នៅក្នុងមុខតំណែងប្រធានាធិបតីថា ខ្ញុំនឹងដឹកនាំយោធារបស់យើង ឱ្យចាប់ផ្តើមសាងសង់ប្រព័ន្ធខែលការពារមីស៊ីល Iron Dome ដ៏អស្ចារ្យ ដែលនឹងផលិតនៅសហរដ្ឋអាមេរិកផ្ទាល់។

Iron Dome ត្រូវបានបង្កើតឡើងដោយប្រព័ន្ធការពារកម្រិតខ្ពស់ Rafael របស់អ៊ីស្រាអែល និងឧស្សាហកម្មអវកាសអ៊ីស្រាអែល ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ប្រព័ន្ធខែលការពារមីស៊ីលនេះ អាចការពារការវាយប្រហារណាមួយក្នុងចម្ងាយប្រហែល ៧០គីឡូម៉ែត្រ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner