ចិនសម្រុកដើរលេងថ្ងៃបុណ្យចូលឆ្នាំ សំបុត្ររថភ្លើងជាង ២០០លានសន្លឹកលក់ដាច់គ្មានសល់

ប៉េកាំង ៖ កម្មវិធីកក់សំបុត្ររថភ្លើង 12306 របស់ប្រទេសចិន លក់សំបុត្របានចំនួន ២១៤លានសន្លឹក សម្រាប់ការធ្វើដំណើរក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី២០២៥ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមការបញ្ជាក់របស់ប្រតិបត្តិករផ្លូវដែករបស់ប្រទេសចិន។

ក្រុមហ៊ុន China State Railway Group Co., Ltd បានឱ្យដឹងថា នៅថ្ងៃចន្ទ សប្តាហ៍នេះ គឺជាថ្ងៃទី៧ នៃពេលវេលាប្រញាប់ប្រញាល់ធ្វើដំណើររបស់ប្រជាជនចិន ខណៈមនុស្សជាង ១៣.៤៥លាននាក់ ត្រូវបានរំពឹងថា នឹងធ្វើដំណើរតាមរថភ្លើងទូទាំងប្រទេស។

ការប្រញាប់ប្រញាល់ធ្វើដំណើរក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ឬបុណ្យនិទាឃរដូវ ដែលហៅម្យ៉ាងទៀតថា ឈុនយុន គឺជាការចាប់ផ្តើមឆ្នាំថ្មីនៅក្នុងប្រតិទិនតាមចន្ទគតិរបស់ចិន ដោយត្រូវបានគេស្គាល់ថា ជាការធ្វើចំណាកស្រុកដ៏ធំបំផុតរបស់មនុស្សនៅលើភពផែនដី។ ឆ្នាំនេះចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមករា ហើយនឹងបញ្ចប់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។

ការប្រញាប់ប្រញាល់ធ្វើដំណើរនៅឆ្នាំនេះ ក៏តំណាងឱ្យពិធីបុណ្យឈុនយុនដំបូងរបស់ប្រទេសចិនផងដែរ បន្ទាប់ពីអង្គការយូណេស្កូបានចុះក្នុងបញ្ជីពិធីបុណ្យនិទាឃរដូវ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner