Trump ប្តេជ្ញាយកព្រែកជីក Panama ក្នុងថ្ងៃស្បថចូលកាន់តំណែង

បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្តេជ្ញាថា សហរដ្ឋអាមេរិក នឹងដណ្តើមយក ព្រែកជីក Panama មកគ្រប់គ្រងវិញ ក្នុងថ្ងៃស្បថចូលកាន់តំណែង ជាផ្លូវការ នៅព្រឹកថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ ដោយសហរដ្ឋអាមេរិក ដែលភាគច្រើន ប្រើប្រាស់កម្លាំងពលកម្ម Afro-Caribbean ហើយបានបើកដំណើរ នៅឆ្នាំ ១៩១៤។ សហរដ្ឋអាមេរិក បានប្រគល់ព្រែកជីកនេះ ឲ្យប្រទេស ប៉ាណាម៉ា នៅចុងឆ្នាំ១៩៩៩។

លោក Trump បាននិយាយថា ប្រទេសចិនកំពុងដំណើរការព្រែកជីក ប៉ាណាម៉ា ដោយអះអាងថា «យើងមិនបានប្រគល់ព្រែកជីកនេះ ឱ្យប្រទេសចិនទេ យើងប្រគល់វា ឱ្យប៉ាណាម៉ា»។

យ៉ាងណាមិញ ប្រធានាធិបតី ប្រទេសប៉ាណាម៉ា លោក Jose Raul Mulino បានបដិសេធភ្លាមៗពីរឿងប្រទេសណាផ្សេងទៀតកំពុងជ្រៀតជ្រែកលើព្រែកជីកនេះ ហើយលោកបាននិយាយថា ប្រទេសរបស់លោកដំណើរការ ដោយគោលការណ៍ អព្យាក្រឹត។ លោក អំពាវនាវឲ្យមានការពិភាក្សា ដើម្បីដោះស្រាយបញ្ហានេះ ដោយលោកអះអាងថា «ព្រែកជីកនេះគឺជារបស់ប្រទេសប៉ាណាម៉ា»។

ប៉ុន្តែ នៅឯពិធីសម្ពោធតំណែង លោក Trump បាននិយាយថា «សហរដ្ឋអាមេរិកបានប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរ លើការផ្តល់អំណោយ ដ៏ល្ងង់ខ្លៅនេះ ដែលមិនគួរត្រូវបានធ្វើនោះទេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner