Trump ផ្អាកបំរាម TikTok រយៈពេល៧៥ថ្ងៃ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទើបចូលកាន់តំណែង នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យផ្អាក ការអនុវត្តច្បាប់ហាមឃាត់ TikTok រយៈពេល ៧៥ថ្ងៃ។

ជាមួយនឹងបទបញ្ជាប្រតិបត្តិ ពន្យារពេលការអនុវត្តច្បាប់ដែលបានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា នោះ លោក Trump បានសន្យាថា នឹងផ្លាស់ទីយ៉ាងលឿន ដើម្បីជួយ TikTok ពីច្បាប់ដែលត្រូវបានអនុម័តដោយសភា និងចុះហត្ថលេខា ដោយអតីតប្រធានាធិបតី Joe Biden កាលពីឆ្នាំមុន។

«ខ្ញុំគិតថា ខ្ញុំមានកន្លែងកក់ក្តៅ សម្រាប់ TikTok .. ខ្ញុំបានបន្ត TikTok ហើយខ្ញុំបានឈ្នះ មនុស្សវ័យក្មេង» នេះជាអ្វីដែល Trump បាននិយាយ នៅពេលចុះហត្ថលេខា លើញត្តិ ដោយផ្តល់កិត្តិយសដល់កម្មវិធី TikTok ដែលបានជួយឱ្យរូបលោក ឈ្នះការបោះឆ្នោត ពីសម្លេងយុវជន នៅក្នុងការបោះឆ្នោត ដោយគេដឹងថា លោកក៏បានប្រើប្រាស់ TikTok ឃោសនារកសម្លេងគាំទ្រផងដែរ។

ការផ្អាករយៈពេល ៧៥ ថ្ងៃ គឺមានបំណងផ្តល់ឱ្យរដ្ឋបាលថ្មី បន្តដំណោះស្រាយ លើការការពារសន្តិសុខជាតិ ខណៈពេលដែលការរក្សាទុកវេទិកានេះ អាចឲ្យប្រើប្រាស់បន្ត ដោយជនជាតិអាមេរិក ប្រមាណ១៧០លាននាក់ នេះបើយោងតាមការបទបញ្ជាថ្មី របស់លោកប្រធានាធិបតី Donald Trump ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner