សែនដកជើងធូប ជាជំនឿ ដ៏សំខាន់មួយរបស់ជនជាតិចិន មុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានមកដល់

(ភ្នំពេញ)៖ពិធីសែនដកជើងធូប​ ឬបុណ្យសែនអរគុណទេវតានាឆ្នាំនេះនឹងត្រូវ​ធ្វើ​ឡើង​ចំថ្ងៃព្រហស្បតិ៍ទី ២៣ ខែ ខែមករា ឆ្នាំ ២០២៥។

ដោយឡែកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនវិញ នាឆ្នាំនេះនឹងប្រារព្ធធ្វើឡើង​នៅ​ថ្ងៃទី ២៩,៣០ និង៣១ខែមករា ឆ្នាំ ២០២៥ ។ហើយសម្រាប់ថ្ងៃទី២៨ ខែ មករា គឺថ្ងៃសែនចូលឆ្នាំចិន។

ចំពោះទំនៀមទំលាប់សែនដកជើងធូបនេះ បើយោងតាមឯកសារស្រាវជ្រាវ​បានឱ្យដឹងថា គឺជាពិធីមួយដែលគេប្រារពពិធីសែនដើម្បី អរគុណ និងជូន​ដំណើរកុងម៉ា ទេវតាឱ្យត្រឡប់ទៅឋានសួគ៌វិញ។

សូមបញ្ជាក់ថាទំនៀមទម្លាប់មួយនេះត្រូវបានប្រជាជនចិត្ត ឬកូនខ្មែរ​សែ​ស្រ​ឡាយ​ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុន​សែន​ចូល​ឆ្នាំចិន ចន្លោះពី៥-៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឈាន​ចូលមក​ដល់ ។

បើតាមជំនឿហើយនៅថ្ងៃនោះគេនឹងធ្វើការ ដក ជើងធូប គ្រប់កន្លែងដើម្បីដូរ​កំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើង​ពាន​ចេញ រួចប្តូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មីនឹងឈានមកដល់។ក្នុងក្បួនដកជើង​ធូប​នេះទៀតសោ​តគេមានត្រណមមួយគឺនៅពេល​ដែលដកហើយ​បើជាជំនាង​ផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ា​វិញ​ទុក​បន្សល់ជើងធូបចាស់អោយបាន៣សរសៃ។

តាមជំនឿនេះដែរបានឱ្យដឹងថាក្នុងថ្ងៃសែនដកជើងធូបនេះគេចាំបាច់ត្រូវធ្វើការសម្អាតទីកន្លែងជំនាងផ្ទះ កុងម៉ាអោយស្អាតបាតព្រោះថាថ្ងៃនេះមិន​មាន​ការ​ប្រកែប្រកាន់ពីសំណាក់អ្នកថែរក្សាផ្ទះសម្បែងឬជីដូនជីតា​ដែលបាន​ចែក​ឋានទៅនោះឡើយ។ប្រពៃណីសែនដកជើងធូបនេះដែរ​នឹងធ្វើឡើងក្នុងមួយ​ឆ្នាំ​ម្តង ហើយគេមិនហ៊ានរុះរើតាមនឹកឃើញនោះឡើយ។

បើតាមក្នុងក្បួនជំនឿរបស់ជនជាតិចិនដែរបានឱ្យដឹងថា ថ្ងៃសែនដកជើងធូប​ជាថ្ងៃសំខាន់មួយដែរមុនថ្ងៃចូលឆ្នាំចិនឈានមកដល់។ ការសែនគេធ្វើឡើង​តែ​ពេលព្រឹកមិនឱ្យហួសម៉ោង១២ថ្ងៃត្រង់ឡើយ។ក្រៅពីនេះចំពោះក្រោយ​ពីថ្ងៃ​សែនដកជើងធូបទៅ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន គេមិនចាំបាច់អុជធូប​នោះឡើយ ពីព្រោះថាមិនមានទេវតាស្នាក់នៅនោះឡើយពោលគឺទេវតា​បាន​ឡើងឋានសួគ៌អស់ហើយ។សម្រាប់គ្រឿងសំណែនផ្សេងក៏អាចលើកចេញ​ដូចគ្នា​ពីព្រោះថាពុំមានទេវចាំសែបសោយនោះដែរ។

គួរបញ្ជាក់ថាតាមជំនឿជាប្រពៃណីចិន ការសែនដកជើងធូប គឺជាពិធីអរគុណ និងជូនដំណើរកុងម៉ា (ដូនតា) និងទេវតាឆ្នាំចាស់ដែលបានថែរក្សា ការពារឱ្យ​ចម្រុង​ចម្រើនពួកគេអស់រយៈកាលមួយឆ្នាំកន្លងមកឱ្យត្រឡប់ទៅឋានសួគ៌វិញ ។

បន្ទាប់ពីកុងម៉ា និងទេវតាដែលជាម្ចាស់កំប៉ុងជើងធូបទាំងនោះត្រឡប់ទៅវិញ បានសេចក្តីថា កំប៉ុងជើងធូបនេះនៅទំនេរពុំមានម្ចាស់ឡើយ រហូតកុងម៉ា និងទេវតាឆ្នាំថ្មីចូលមកជំនួស ។ ក្នុងពេលពុំមានម្ចាស់នេះឯង ជាពេលដែល​ម្ចាស់​ផ្ទះដកជើងធូបចេញពីកំប៉ុង និងយកកំប៉ុងជើងធូបទៅលាងសម្អាត​សម្រាប់​រៀបចំ​ទទួលទេវតាឆ្នាំថ្មីឈានមកដល់តែម្តង៕

ដោយ ៖ ម៉ាដេប៉ូ
(អត្ថបទស្រាវជ្រាវ និងប្រែសម្រួលពីឯកសារបរទេស)

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner