ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ( Titan Stone Real Estate Group ) បានមើលឃើញពីឱកាសនៃការអភិវឌ្ឍន៍នាពេលអនាគតនៅកម្ពុជា ហើយដំណើរការយ៉ាងសកម្មនៅទីផ្សារមូលធន

ភ្នំពេញ៖ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនបានសម្របខ្លួនយ៉ាងសកម្មទៅនឹងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងចាប់យកឱកាសនៅក្នុងទីផ្សារមូលធន ក្នុងគោលបំណងដើម្បីកសាងក្រុមហ៊ុនមួយនេះឱ្យទៅជាសហគ្រាសអចលនទ្រព្យឈានមុខគេនៅកម្ពុជា។
កត្តាសុខសន្តិភាព និងការអភិវឌ្ឍន៍នាពេលអនាគតនៅកម្ពុជា ហើយដំណើរការយ៉ាងសកម្មនៅទីផ្សារមូលធន ដែលក្រុមហ៊ុនអចលនទ្រព្យ ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប មានគម្រោងនឹងធ្វើការបោះផ្សាយលក់ មូលបត្រជាសាធារណៈដំបូងរបស់ខ្លួន (IPO) នៅកម្ពុជាក្នុងឆ្នាំ ២០២៥ ដោយក្លាយជាក្រុមហ៊ុនចុះបញ្ជី និងចាប់ផ្តើមដំណើរថ្មីនៃការអភិវឌ្ឍន៍ វិស័យពីរគឺ “វិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យ” ដោយបើកទំព័រថ្មីប្រកបដោយគុណភាព និងសេវាកម្មកាន់តែលេចធ្លោ។
ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ – កម្មពិធីគម្រប់ខួប ១០ ឆ្នាំ នៃក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ សាន់ អេន មូន ។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងកម្ពុជា បានបង្ហាញពីដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនខ្លួន។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ៦០០ នាក់ ដែលក្នុងនោះរួមមានតំណាងមកពីស្ថាប័ននានា រាជការ សហគ្រិន វិនិយោគិនជាតិ និងអន្តរជាតិ ដែលបានប្រមូលផ្តុំគ្នាធ្វើជាសាក្សីនៃពេលវេលាដ៏អស្ចារ្យរបស់ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេតគ្រុប ។
លោកស្រី Smallove នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានលើកឡើងពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ហើយបានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំចំពោះផែនការអនាគត និងនិរន្តរភាពរបស់ក្រុមហ៊ុន។
ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុន ក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍន៍អចលនទ្រព្យ ការធើ្វទីផ្សារ ការគ្រប់គ្រងអចលនទ្រព្យ ស្ថាបត្យកម្មសំណង់ និងការផ្សព្វផ្សាយម៉ាកយីហោជាមួយនឹងពាក្យស្លោក “Top Property Belongs To The Top Fews” ។
ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានណែនាំម៉ាកយីហោសិល្បៈអន្តរជាតិ Picasso និងបានបើកដំណើរការគម្រោងអាផាតមិនដំបូងរបស់ខ្លួនគឺ Picasso City Garden ដែលមិនត្រឹមតែជាគម្រោងអាផាតមិនប្រណីតបែបសិល្បៈដំបូងគេនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រោងអាផាតមិនដំបូងនៅអាស៊ីផងដែរ។ គម្រោងនេះមានទីតំាងក្នុងតំបន់បឹងកេងកង១ ដែលជាតំបន់ពាណិជ្ជកម្មស្នូលនៃរាជធានីភ្នំពេញ អគារនេះមានកម្ពស់រហូតដល់ទៅ ១១០ ម៉ែត្រ ជាមួយនឹងការរចនាអស្ចារ្យស្រដៀងនឹងអគារខ្ពស់ប្រណិត ។
ក្នុងឆ្នាំបន្ទាប់ ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប បានយកឈ្នះលើភាពលំបាកក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតជាមួយនឹងការគ្រប់គ្រងលំហូរសាច់ប្រាក់ សមត្ថភាពប្រតិបត្តិការដ៏ល្អឥតខ្ចោះ និងសេវាកម្មអចលនទ្រព្យលំដាប់កំពូល ដើម្បីប្រគល់ផ្ទះជូនអតិថិជនតាមការសន្យា ដោយទទួលបានការពេញចិត្តពីអ្នកវិនិយោគ និងអតិថិជនផ្ទាល់។ នេះបានឆ្លុះបញ្ចាំងពីតម្លៃនៃបែបបទរស់នៅ និងការវិនិយោគយ៉ាងល្អឥតខ្ចោះ នឹងជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៅក្នុងទីក្រុងភ្នំពេញ ដែលបានប្រគល់ផ្ទះឱ្យទាន់ពេលវេលានៃការសាងសងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីត ១៩ ។
ការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្សេងទៀតនៅក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទីតាន ស្តូន រៀល អ៊ីស្ទេត គ្រុប ។ តាមរយៈការផ្សព្វផ្សាយជាសាធារណៈ ដោយនឹងមិនត្រឹមតែពង្រឹងជំហរឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតតម្លៃសេដ្ឋកិច្ចបន្ថែមទៀត និងអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ម្ចាស់ភាគហ៊ុន និងអតិថិជនរបស់ខ្លួន។
ដោយ ហេង សម្បត្តិ + កន្និកា



