ឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិបំផ្លាញឡាវជាង ២៧០លានដុល្លារ ប៉ះពាល់មនុស្សជាង ២៧ម៉ឺននាក់

វៀងចន្ទ ៖ គ្រោះមហន្តរាយធម្មជាតិបានបង្កផលប៉ះពាល់ដល់ប្រជាជនឡាវចំនួន ២១៧,១៦៨នាក់ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការខូចខាតសរុបប្រហែល ២៧៩លានដុល្លារ។

ក្នុងឆ្នាំ ២០២៤ ប្រទេសឡាវបានជួបប្រទះនូវព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់ចំនួន ៦៩លើក មានដូចជាខ្យល់ព្យុះ ភ្លើងឆេះព្រៃ ផ្គររន្ទះ ទឹកជំនន់ ការបាក់ដី គ្រោះរាំងស្ងួត និងការរញ្ជួយដី។ ព្រឹត្តិការណ៍ទាំងនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥៨.៧៥៣គ្រួសារ ភូមិចំនួន ១,៧៣០ភូមិ និងស្រុក ១៤៧ស្រុក។

គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមនុស្ស ៥៨ នាក់រងរបួស ១៧ នាក់ស្លាប់ ផ្ទះ ៦.៤៣២ ខ្នងខូចខាតដោយផ្នែក និងជាច្រើនផ្សេងទៀតបានបំផ្លាញទាំងស្រុង នេះបើតាមទូរទស្សន៍កងទ័ពឡាវរាយការណ៍កាលពីថ្ងៃពុធ។

ទឹកជំនន់ និងការបាក់ដីបានធ្វើឱ្យខូចខាតផ្លូវជាតិចំនួន ៣២ ផ្លូវខេត្តចំនួន ៤៦ ផ្លូវស្រុកចំនួន ៨២ ផ្លូវជនបទចំនួន ១៩៥ ផ្លូវក្រុងចំនួន ៦ ស្ពានចំនួន ៣១ និងផ្លូវទឹកចំនួន ១០ ។

បន្ថែមលើនេះ ផ្ទៃដីចំនួន ៤១.០២៧ហិចតាត្រូវបានទឹកជំនន់ជន់លិច និងសត្វពាហនៈចំនួន ៤.៣៤៩ ក្បាលរងផលប៉ះពាល់។ ប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១១៨កន្លែង សាលារៀន ១២៦ទីតាំង មណ្ឌលសុខភាពចំនួន ៨ទីតាំង និងប្រព័ន្ធធារាសាស្ត្រចំនួន ៨៦ទីតាំង ក៏ត្រូវរងការខូចខាតផងដែរ។

ខេត្ត Huaphan, Luang Namtha, Xayaboury, Luang Prabang និងខេត្តភាគខាងជើងផ្សេងទៀតបានប្រឈមមុខនឹងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត ហើយកំពុងស្តារឡើងវិញ។

ទន្ទឹមគ្នា រដ្ឋាភិបាលឡាវបានអនុម័តថវិកាបន្ថែមសម្រាប់មូលនិធិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់កណ្តាល និងលើកទឹកចិត្តឱ្យមានការសម្របសម្រួលកាន់តែខ្លាំងនៅគ្រប់កម្រិតនៃគណៈកម្មាធិការ។

បន្ថែមលើនេះ ឡាវក៏កំពុងគាំទ្រដល់ការបង្កើតក្រុមវាយតម្លៃភាពអាសន្ន និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្រមានជាមុន ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើងនៅពេលមានភាពអាសន្ន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner