ឆ្នាំ ២០២៤ អាមេរិកខាតសេដ្ឋកិច្ចជាង ១ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានជួបគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុចំនួន ២៧លើកក្នុងឆ្នាំ ២០២៤ បណ្តាលឲ្យខាតបង់លុយយ៉ាងហោចណាស់ ១ពាន់លានដុល្លារ។ នេះបើយោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA)។
គ្រោះមហន្តរាយទាំងនេះ បានបណ្តាលឱ្យអ្នកស្លាប់ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងហោចណាស់ ៥៦៨នាក់ ដែលនេះជាចំនួនខ្ពស់បំផុតលើកទី៨ ទាក់ទិននឹងគ្រោះមហន្តរាយធម្មជាតិ ដែលបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចខ្ទង់រាប់ពាន់លានដុល្លារក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ។
ហើយការចំណាយសរុប គឺប្រហែល ១៨២.៧ពាន់លានដុល្លារ។ នេះបើយោងតាមការវិភាគប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជាតិ ទទួលបន្ទុកព័ត៌មានបរិស្ថាន (NCEI) របស់រដ្ឋបាល NOAA។
ការបូកបន្ថែមព្រឹត្តិការណ៍ចំនួន ២៧លើកនៃឆ្នាំ ២០២៤ ទៅក្នុងកំណត់ត្រាដែលចាប់ផ្តើមនៅឆ្នាំ ១៩៨០ សហរដ្ឋអាមេរិកបានជះបប្រទះគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុចំនួន ៤០៣លើក ដែលការចំណាយលើការខូចខាតបុគ្គល បានឈានដល់ ឬលើសពី ១ពាន់លានដុល្លារ។
រីឯការចំណាយសរុប ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំង ៤០៣លើក មានលើសពី ២.៩១៥ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ ទទួលបន្ទុកព័ត៌មានបរិស្ថាន (NCEI)៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា