ឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវណែនាំដល់មន្ត្រីចរាចរណ៍ផ្លូវគោកត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈនិង​សេចក្តីថ្លៃថ្នូរ​ពេលចុះអនុវត្តច្បាប់

តាកែវ ៖ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញ ស្ដីពីការរឹត​បន្តឹង​ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្ត្រី​ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោក និងកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាន​នគរបាលក្រុង-ស្រុក ទាំង១០ដែលមានកម្លាំងសរុប១៣០នាក់(នារី៩នាក់ )នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀល​ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការ​ដ្ឋាន​នគរបាលខេត្តតាកែវ បានណែនាំ​ដល់​មន្ត្រីចរាចរណ៍ផ្លូវគោក និងកម្លាំង​ជំនាញអធិការនគរបាលគ្រប់ស្រុក ក្រុងពេលចុះអនុវត្តច្បាប់ត្រូវមាន​ជំនាញ​ច្បាស់លាស់ ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈនិងសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ សុភាពរាបសារ តែម៉ឺងម៉ាត់។

នគរបាលចរាចរណ៍ទាំងអស់ត្រូវតែបង្កើនការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងអនុវត្តការងារប្រកប​ដោយស្មារតីទទួល​ខុសត្រូវខ្ពស់។នេះជាអ្វីដែល​លោកស្នងការបានរំលឹកបន្ថែម។ឯកឧត្តមស្នងការ ក៏បានណែនាំឱ្យយកចិត្ត​ទុកដាក់ជាពិសេស​ភូមិសាស្ត្រងាយរងគ្រោះ ដោយបញ្ជាក់ពីស្លាកសញ្ញាឱ្យ​បានច្បាស់លាស់ បង្ការកុំឱ្យមានគ្រោះថ្នាក់កើតឡើងជាបន្តទៀត និងបន្ត​សហការជាមួយមន្ទីរជំនាញ ចុះពិនិត្យរាល់ផ្លូវដែលកំពុងជួសជុលត្រូវមាន ដាក់ស្លាកសញ្ញាឬភ្លើងជាសម្គាល់ឱ្យ​បានត្រឹមត្រូវ ៕
ដោយ៖តាកែវ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner