ប្រធានក្រុមការងារចុះជួយក្រុងសៀមរាប ណែនាំឱ្យសមាជិកបក្សអនុវវត្ត ៧ចំណុច នៃទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥
(សៀមរាប)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សក្រុងសៀមរាប ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ គណបក្សខេត្តសៀមរាប ឯកឧត្តម ឥត សារ៉ាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយ ក្រុងសៀមរាប បានថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋ និងសមាជិក សមាជិការគណ បក្សប្រជាជនកម្ពុជា ដែលបានគាំទ្រដល់ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ កាលពីឆ្នាំ២០២៣ និងការបោះឆ្នោត ព្រឹទ្ធសភា កាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក ដែលធ្វើឱ្យគណៈបក្សប្រជាជនកជាឈ្នះភ្លូកទឹកភ្លូកដី ។
ឯកឧត្តម ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមការងារគណបក្សប្រជាជន កម្ពុជាចុះជួយ ក្រុងសៀមរាប និងតាមសង្កាត់ក្នុងក្រុងសៀមរាប ព្រមទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ក្នុងក្រុងសៀមរាប និងចលនាមហាជន របស់គណបក្ស និងអង្គការមហាជន គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំ បំពេញភារកិច្ច យ៉ាងសកម្មតាមតួនាទីរៀងៗខ្លួន នាពេលកន្លងមក។
ឯកឧត្តម ឥត សារ៉ាត់ បានណែនាំសមាជិកបក្ស អនុវវត្ត ៧ចំណុច ទី១- ត្រូវអប់រំសតិអារម្មណ៍ឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តរាល់គោលនយោបាយរបស់គណបក្សប្រជាជន កម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបខរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២- ត្រូវបន្តដឹកនាំប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសជាតិ ដែលជាមូលដ្ឋានក្នុងការ កសាងប្រទេសជាតិឱ្យមានការរីកចម្រើន ការស្តារសេដ្ឋកិច្ចជាតិ ជាពិសេសជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅដោយភាពសុខដុម។ ដើម្បីថែរក្សាសន្តិភាពនេះប្រជាពលរដ្ឋ និងមន្ត្រីគណបក្សត្រូវប្រឆាំងរាល់ឧបាយកល និងសកម្មភាពញុះញង់ បំបែកបំបាក់ ការបង្កចលាចលផ្សេងពីពួកប្រឆាំង និងពួកជ្រុលនិយមណាមួយ។
៣- ត្រូវចូលរួមលុបបំបាត់ក្រុមក្មេងទំនើង ការលួចប្លន់ ល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុបង្កអសន្តិសុខក្នុងគ្រួសារ និងក្នុងមូលដ្ឋាន យើងត្រូវធ្វើយ៉ាងណាកសាងមូ របស់យើងឱ្យមានភាពសុខដុម ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត និងមានជីវភាពរស់នៅ គ្រប់គ្រាន់និងរីកចម្រើន។
៤- ត្រូវភ្ជាប់ជាប់អំពីសភាពការណ៍ក្នុងមូលដ្ឋាន ចំនួនប្រជាពលរដ្ឋ រចនាសម្ព័ន្ធគណបក្សមូលដ្ឋាន ចំនួនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា និងពលនាមហាជនរបស់គណបក្សក្នុងមូលដ្ឋាន ដាក់ចេញផែនការគ្រប់គ្រង អប់រំបំពាក់បំប៉ន គោលនយោបាយគណបក្ស និងផែនការពង្រីក សមាជិកបក្សតាមគោលការណ៍គណបក្ស ជាពិសេស យុវជន យុវនារី ក្នុងនោះត្រូវភ្ជាប់ចំពោះ គណបក្សនយោបាយផ្សេងៗ ដែលមានសកម្មភាព ក្នុងមូលដ្ឋាន ដាក់ចេញទិសដៅប្រកួតប្រជែង ដោយមានប្រសិទ្ធភាព។
៥- ត្រូវភ្ជាប់អំពីគោលនយោបាយនានា របស់គណបក្សប្រជាជនកម្ពុជា និងផែនការអភិវឌ្ឍន៍មូលដ្ឋាន នីមួយៗដែលបានដាក់ចេញកន្លងមក ចូលរួមយោបល់ និងផ្តល់នូវគំនិតជាមួយគណបក្សមូលដ្ឋាន ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យ ដើម្បីទាក់ទាញការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជានាពេលខាងមុខ។
៦- ដើម្បីប្រសិទ្ធភាពការងារចុះមូលដ្ឋាន មន្ត្រីក្រុមការងារគ្រប់ថ្នាក់ត្រូវមានភាពស្មោះត្រង់ចំពោះ គណបក្សប្រជាជនកម្ពុជា ។
៧- ចំពោះគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានគ្រប់ថ្នាក់ ក្នុងក្រុងសៀមរាប ត្រូវសហការជាមួយក្រុមការងារ និងបង្កលក្ខណៈដល់ក្រុមការងារ ស្តាប់មតិយោបល់របស់ក្រុមការងារ ផ្តល់ព័ត៌មានសភាពការណ៍នានាក្នុងមូលដ្ឋាន និងសហការគ្នាដាក់ផែនការសកម្មភាព ព្រមទាំង រួមគ្នាធ្វើការដោយភាពស្និតស្នាល និងគោរពគ្នាទៅវិញទៅមក ពីព្រោះគោលដៅរួមគឺធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ឥត សារ៉ាត់ ប្រធានក្រុមការងារគណបក្ស ចុះជួយក្រុងសៀមរាប បានប្រគល់ Computer ១៣ គ្រឿងជូនដល់ចៅសង្កាត់ទាំង១២ សម្រាប់ ទុកបម្រើការងារ រដ្ឋបាល នៅតាមសង្កាត់ផងដែរ ៕
ដោយ ៖ វណ្ណលុក