អត្ថប្រយោជន៍នៃការផលិតជីសរីរាង្គក្នុងស្រុក 🌿🇰🇭

អត្ថបទដោយ៖
ឆាយ រត្ថា

លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ មានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ ដោះស្រាយបញ្ហាបរិស្ថាន កាត់បន្ថយការប្រើប្រាស់ជីគីមីនាំចូលពីបរទេស កាត់បន្ថយថ្លៃដើមផលិត និងជួយបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ”។

​លោកបានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន​ និងសិប្បកម្មជីសរីរាង្គក្នុងស្រុកទាំងអស់​ឱ្យបន្តផលិតស្របតាម​ស្តង់ដារ​បច្ចេកទេស​ ដេីម្បីធានាគុណភាព​ និងចែកចាយក្នុងតម្លៃសមរម្យជូនប្រជាកសិករប្រេីប្រាស់កាន់តែទូលំទូលាយថែមទៀត។

បច្ចុប្បន្ន​ កម្ពុជាមានក្រុមហ៊ុន​ និងសិប្បកម្មខ្នាតមធ្យមជាង ១០​ ដែលបាន និងកំពុងផលិតជីសរីរាង្គផ្គត់ផ្គង់ក្នុងស្រុក​ ក្នុងបរិមាណជាង៤មុឺនតោន​ ក្នុងមួយឆ្នាំ​។

៤ មករា ២០២៥

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner