ក្រុមគ្រួសារលោកឧកញ៉ា អុឹង ឆហៀង និងសហការី នាំយកបាយម្ហូបទឹកសុទ្ធ ៣០០កញ្ចប់ ចែកជូនអ្នកជំងឺ និងអ្នកមើលថែអ្នកជំងឺនៅមន្ទីពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ លោកឧកញ៉ា អុឹង ឆហៀង (ហៅឧកញ៉ា សៀ ) និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបាយ ម្ហូប ទឹកសុទ្ឌចំនួន ៣០០កញ្ចប់ ចែកជូនអ្នកជំងឺ និងអ្នកមើលថែអ្នកជំងឺ នៅមន្ទីពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប្រកបដោយក្តីស្រឡាញ់ និងរាប់អាន ជាគ្រូសារខ្មែរតែមួយ ។

លោកឧកញ៉ា អុឹង ឆហៀង បានលើកឡើងថា ក្រុមគ្រួសារលោក និងសហការី បានចូលរួមជាមួយ រាជរដ្ឋាភិបាល លើកិច្ចការមនុស្សធម៌ តាមរយៈការរៀបចំកម្មវិធី ចែកបាយជូនអ្នកជំងឺ និងអ្នកមើលថែអ្នកជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា គឺផ្តល់អាហារមួយពេល (១កញ្ចប់) ដល់ពលរដ្ឋខ្មែរ ដើម្បីចែករំលែកទុក្ខលំបាកមួយគ្រារបស់ពួកគាត់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner