«លើសពីភាពជោគជ័យនៃការបង្ហាញសិល្បៈកម្ពុជានៅលើឆាកអន្តរជាតិ គឺការបង្ហាញពីការសាមគ្គី រួបរួមរបស់ប្រជាជនកម្ពុជា»

ក្បួនដង្ហែ «ឈីងហ្គេ» គីជាក្បួនដង្ហែរធំមួយនៅក្នុងតំបន់អាស៊ី ដែលបាននាំយកភាពចម្រុះនៃសិល្បៈវប្បធម៌ គ្រប់ទម្រង់ ដោយបង្ហាញពីអត្តសញ្ញាណតាមប្រទេសនីមួយៗ។ តាមរយៈសិល្បៈដែលនឹងបង្ហាញនៅក្នុងក្បួនដង្ហែរនេះកម្ពុជាមិនត្រឹមតែបង្ហាញពីភាពជោគជ័យ ភាពរីកចម្រើននៃសិល្បៈជាតិនោះទេ ក៏ប៉ុន្តែជាការបង្ហាញការសាមគ្គី ការបណ្ដុះស្មារតីពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយឱ្យស្រលាញ់ និងឱ្យតម្លៃសិល្បៈវប្បធម៌ សម្បូរបែបរបស់កម្ពុជា ជាពិសេសលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។

ការលាយបញ្ចូលគ្នានៃសិល្បៈខ្មែរទាំងរបាំបុរាណ និងរបាំសហសម័យ បានបង្ហាញពីការរួបរួមនៃសិល្បករ សិល្បការិនីជំនាន់មុន និងយុវជនជំនាន់ក្រោយ តាមរយៈការយកចិត្តទុកដាក់បង្ហាត់បង្ហាញ និងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ ដើម្បីលើកទឹកចិត្ត និងជំរុញដល់ការផ្សព្វផ្សាយពីសិល្បៈកម្ពុជាផងដែរ។

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner