ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង៧ ដល់រសៀលម៉ោង២ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3
(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង០២:០០ នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម” ។
ស្ថានភាពគុណភាពខ្យល់
ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត និងខេត្តស្វាយរៀង ។
ព័ណ៌បៃតង ៖ គុណភាពខ្យល់ល្អ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ ។
ពណ៌លឿង ៖ គុណភាពខ្យល់មធ្យម ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ។
ពណ៌ទឹក្រូច ៖ គុណភាពខ្យល់ មានកំហាប់ភាគល្អិត(PM 2,5) បង្គួ ខេត្តពោធិសាត់ ។
ពណ៌ក្រហម ៖ គុណភាពខ្យល់ មានកំហាប់ភាគល្អិត(PM 2,5) ខ្ពស់ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និង ខេត្តសៀមរាប ៕
ដោយ ៖ ង៉ាន់ ទិត្យ