កម្ពុជា-ថៃផ្តល់ប្រឹក្សាសុខភាពឥតគិតថ្លៃ អំពីវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាពឲ្យមានអាយុវែង

ភ្នំពេញ ៖ ភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស ( CMS-Cam Medical Services សហការជាមួយមន្ទីរពេទ្យបាងកក និង គ្លីនិកសុខភាព BDMS ប្រទេសថៃ រៀបចំសិក្ខាសាលាពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា ទាក់ទិននឹងប្រធានបទសុខភាពដ៏សំខាន់ចំនួន២ គឺវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាព ដើម្បីឱ្យមានសុខភាពល្អ និងមានអាយុវែង។

សិក្ខាសាលាពិគ្រោះយោបល់សុខភាពនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥   នៅអាគារ TKK Biz ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត Satit Srimontayamas ឯកទេសវៈកាត់ជំងឺមហារីក នៃមន្ទីពេទ្យបាងកក និងលោកស្រីវេជ្ជបណ្ឌិត Jira Thavorpradit ឯកទេសថែទាំសុខភាព នៃ BDMS Welness Clinic ទីក្រុងបាងកក ប្រទេសថៃ។
អ្នកគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារ CMS-Cam Medical Services ដោយលើកយកប្រធានបទពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្សេងៗគ្នា។

គោលបំណងនៃការរៀបចំសិក្ខាសលានេះ គឺដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរបានស្វែងយល់បន្ថែមទៀត ព្រោះថា សុខភាពជារឿងសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ជាពិសេសលើកនេះ យើងបានលើកយកប្រទធានបទដ៏សំខាន់ ទាក់ទងនឹងវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាពដើម្បីឱ្យមានសុខភាពល្អ និងមានអាយុវែង។
អ្នកគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារ CMS-Cam Medical Services បានបញ្ជាក់បន្ថែមថា តាមរយៈសិក្ខាសាលានេះទៀតសោត ប្រជាជនដែលចូលរួមនឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ក្នុងការថែទាំសុខភាពរបស់ពួកគាត់ ហើយក្នុងករណីដែលគាត់មានចម្ងល់ ឬសង្ស័យថា គាត់មានជំងឺមហារីកសុដន់គាត់ នឹងអាចស្វែងរកការព្យាបាលបានទាន់ពេលវេលា។

ព្រោះថា នៅក្នុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមក៏មានឳកាសប្រឹក្សាអំពីបញ្ហាសុខភាពដោយផ្ទាល់ និងដោយគិតថ្លៃជាមួយវេជ្ជបណ្ឌិតឯកទេសដែលអញ្ជើញមកពីប្រទេសថៃផ្ទាល់ផងដែរ។ លើសពីនេះ អ្នកចូលរួមក៏មានឱកាសចាប់ឆ្នោតយករង្វាន់នៃកញ្ចប់ប្រូម៉ូសិនពិសេស ក្នុងការពិនិត្យជំងឺពីខាងមន្ទីរបាងកកប្រទេសថៃ ដែលមានតម្លៃជាទឹកប្រាក់ចំនួន២៣,៩៨០បាត ឬជាង ៧០០ដុល្លារ និងរង្វាន់កញ្ចប់ថែរក្សាសុខភាពផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា ទីភ្នាក់ងារ CMS-Cam Medical Services ក្នុងការផ្តល់នូវសេវាកម្មការបញ្ជូនអ្នកជំងឺទៅសង្គ្រោះនៅក្រៅប្រទេស តាមយន្តហោះ និងរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យធំៗនៅក្នុងប្រទេសថៃ និងទៅកាន់មន្ទីរពេទ្យល្បីៗនៅប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ និងមានសេវាកម្មផ្តល់ការប្រឹក្សា ក្នុងការជ្រើសរើសមន្ទីរពេទ្យដៃគូ និងរៀបចំឯកសារបញ្ជូនអ្នកជំងឺទៅសង្គ្រោះបានលឿន រហ័ស និងប្រកបដោយសុវត្ថិភាពខ្ពស់៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner