ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ពីម៉ោង ៥ ល្ងាច ថ្ងៃទី២៥ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥គុណភាពខ្យល់គឺ “មធ្យម”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។

ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តរតនគិរី ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ។

ព័ណ៌បៃតង ៖ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកែប ។

ពណ៌លឿង ៖ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ។

ពណ៌ក្រហម ៖ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប និង ខេត្តកោះកុង ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner