គណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលឥស្សរជន ៤រូប ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល
(ភ្នំពេញ)៖ នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានសម្រេចបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីបន្ថែម ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប ។
ឥស្សរជន ៤រូបដែលត្រូវបានបញ្ចូលជាសមាជិកអចិន្រ្តៃយ៍នាពេលនេះរួមមាន ៖
១៖ សម្តេចមហាមន្ត្រី គុយ សុផល ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
២៖ ឯកឧត្តម ធន វឌ្ឍនា អនុប្រធានទី២ នៃរដ្ឋសភា
៣៖ ឯកឧត្តម ម៉ម សារិន ប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា
៤៖ ឯកឧត្តម តាក់ ស៊ុនអ៉ី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
សូមជម្រាបថា រហូតដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា មានសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសរុបចំនួន៦២រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលឍ ១៣១២រូប៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ