កីឡាករកីឡាការនីជាកុមារនិងយុវជន នៅខេត្ត កំពង់ធំ បង្ហាញថាបាល់ទាត់មានអត្ថន័យ លើសពីកីឡា
កីឡាករកីឡាការិនីបាល់ជាកុមារ នៅខេត្ត កំពង់ធំ កីឡាករកីឡាការនីបាល់ទាត់ជាកុមារ និងយុវជនសរុបចំនួន ៣៦០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំ នៅក្នុង បរិវេណទីលានបាល់ទាត់ហ្វុតសាល ក្លឹប អាចារ្យលាក់ ក្នុងទីរួមខេត្តកំពង់ធំ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយនេះបានបង្ហាញ ឲ្យឃើញពីការពង្រីកវិសាលភាពនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេបំផុតនៅកម្ពុជា ដែល សហការរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពអេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អុិនសួរេន ម.កដែលជាអ្នកគាំទ្រជ្រោមជ្រែងផ្តាច់មុខក្នុង ការប្រកួតវិលជុំនេះ។
កម្មវិធីបើកការប្រកួតនេះគឺពោរពេញទៅដោយភាពសប្បាយរីករាយ និងសម្លេងហ៊ោកងរំពង ខណៈដែល កុមារ និងយុវជន ជាកីឡាករ កីឡាការនីបានបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងស្វាហាប់ និងអស់ពីកម្លាំង កាយចិត្តក្នុងការប្រកួតយកពានរង្វាន់មួយនេះ ។ ទិដ្ឋភាពទាំងមូលក្នុងទីលានប្រកួតបានសបង្ហាញថាកីឡា ពិតជាអាចបង្រួបបង្រួមសហគមន៍ជាធ្លុងមួយ ដោយផ្តល់ឱកាសដល់កីឡាករកីឡាការនីវ័យក្មេងជាច្រើនឲ្យ មានភាពសប្បាយរីករាយ កសាងមិត្តភាព និងសម្រេច ស្នាដៃក្នុងវិស័យកីឡាថែមទៀតផង ។
គូសបញ្ជាក់ផងដែរថា ដោយឈរលើឆន្ទៈរួមគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ជាមួយអង្គការផ្កាយសមុទ្រផ្តួចផ្តើមការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡាបាល់ទាត់ ដែលផ្តល់ជាផលវិជ្ជមាននៃការធ្វើការជាក្រុមលើកកម្ពស់ការអប់រំដោយគុណភាព ការមានវិន័យ បណ្តុះទម្លាប់លេងកីឡា និងបំណិនជីវិតសំខាន់ៗទៀត ផង ។ ការប្រកួតនេះមិនត្រឹមតែជាការប្រកួតប្រជែងនោះទេ តែវាជាឱកាសដ៏កម្រសម្រាប់កុមារ និង យុវជនរស់នៅក្នុងភាពក្រីក្រឲ្យអាចបង្កើនចំណេះដឹងទាក់ទងនឹងជំនាញបំណិនជីវិត យល់ដឹងកាន់តែច្បាស់ ពីបញ្ហាសង្គម និងទទួលបានភាពសប្បាយរីករាយពីការលេងកីឡាទៀតផង ។ ក្រៅពីការហ្វឹកហាត់ បាល់ទាត់ អង្គការផ្កាយសមុទ្រក៏បានផ្តល់ការបណ្តុះបណ្តាលអំពីជំនាញបំណិនជីវិតដល់កីឡាករកីឡាការនីផងដែរ ។ ហើយការបណ្តុះបណ្តាលទាំងនេះគឺផ្តោតលើបញ្ហានានា ដែលជះ ឥទ្ធិពលដល់សហគមន៍របស់ប្អូនៗកីឡាករ ។ គ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្របង្កើត បរិយាកាសកក់ក្តៅ និងសុវត្ថិភាព ដើម្បីរៀនសូត្រ និងពិភាក្សាអំពីបញ្ហាសង្គមគួរឲ្យព្រួយបារម្ភ ដែលកើតឡើងជុំវិញជីវិត កុមារ និងយុវជនដូចជា៖ ការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ី សង និង សមភាពយេនឌ័រជាដើម ។
កុមារ និងយុវជន ដែលចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនAIA–ISF Youth League ក៏ទទួលបានឱកាសដ៏សំខាន់ពីការប្រកួតប្រជែងក្នុងកម្មវិធីកីឡា និងសកម្មភាព ដែលជួយកសាង ជំនាញបំណិនជីវិត ដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេច ចិត្តប្រកបដោយប្រសិទ្ធភាព និងភាពធន់ទ្រាំថែមទៀតផង ។
ឆ្នាំ ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេអាយ អេ ខេមបូឌា បានផ្តល់ការឧបត្ថម្ភជ្រោមជ្រែងដល់ការរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើង ។ ក្នុងនាមជាស្ថាប័នគំរូឈានមុខគេក្នុងវិស័យ កីឡា និងអ្នកគាំទ្រយ៉ាងសកម្ម ចំពោះសុខភាព និងសុខុមាលភាព ការគាំទ្រជ្រោមជ្រែងរយៈពេលវែងមួយនេះគឺស្របទៅតាមគោលបំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលជួយប្រជាជនកម្ពុជា ឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើមAIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន ១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០ ។ បន្ថែមពីនេះទៅទៀត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះក៏ជាសកម្មភាពមួយរួមចំណែកជម្រុញបន្ថែមលើយុទ្ធនាការ “ជីវិត១ សុខភាព១” ដែលមាន ពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើងដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជារីករាយ និងជីវិតឲ្យកាន់តែប្រសើរ ដោយផ្តោតលើការថែរក្សាសុខភាព ដែលជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត ។
ស្ថាប័នទាំងពីរនេះបានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែងក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់ សម្រាប់កុមារ និងយុវជនកម្ពុជា ។ ដូច្នេះហើយទើបក្នុងឆ្នាំ២០២៥នេះ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេអាយ អេ ខេមបូឌា មានក្តី សោម នស្សរួមគ្នាពង្រីក វិសាលនៃការប្រកួតវិលជុំនេះ ក្នុងខេត្តបីផ្សេងៗគ្នា៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ។ ដោយព្រឹត្តិការណ៍ប្រកួតវិលជុំនៅតាមខេត្តទាំងបីនេះនឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីជាង ១,៨៦០ នាក់ ឲ្យចូលរួមប្រកួតប្រជែង ដោយជាមួយគ្នានេះជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ពួកគេផង ដែរ ។
ក្នុងឱកាសបើកកម្មវិធីប្រកួតកាលពីថ្ងៃអាទិត្យនេះ លោក Gregory Prestonប្រធានគ្រប់គ្រងកម្មវិធីបាល់ ទាត់អង្គការផ្កាយសមុទ្របានបង្ហាញចំណាប់អារម្មណ៍របស់លោកថា៖
“ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នៅខេត្តកំពង់ធំនេះ! គំនិតផ្តួចផ្តើមរៀបចំការប្រកួតនេះ ឡើងរំលេចឲ្យឃើញពី ឱកាសដ៏ល្អសម្រាប់កុមារា និងកុមារីមិនត្រឹមតែអាចអភិវឌ្ឍជំនាញបាល់ទាត់នោះទេ តែក៏ជួយបណ្តុះជំនាញ ទន់សំខាន់ៗដូចជា៖ ការធ្វើការងារជាក្រុម ទំនួលខុសត្រូវ និងតម្លាភាពជាដើម ដែលនេះសុទ្ធសឹងតែជា បុគ្គលិកលក្ខណៈស្នូលជួយពួកគេ ពេលដែលគេចម្រើនវ័យទៅមុខ ។
ពួកយើងរង់ចាំទទួលស្វាគមន៍អ្នកគ្រប់គ្នាជាកីឡាករកីឡាការនីវ័យក្មេងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំនេះ មើលឃើញពីភាពរីកចម្រើនរបស់ពួកគេទាំងក្នុងទីលាននិងក្រៅទីលាន និងទស្សនាការប្រកួត បាល់ទាត់ដ៏ស្វិតស្វាញ ។ នេះជាជំហានមួយទៀត ដើម្បីជំរុញការអភិវឌ្ឍន៍ និងការចូលរួម តាមរយៈអំណាច នៃកីឡា ។”
[QUOTE FROM HEAD OF AIA CAMBODIA’S BUSINESS DEVELOPMENT]
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth Leagueនៅខេត្តកំពង់ធំ នឹងប្រព្រឹត្តទៅរយៈពេលប្រាំបីសប្តាហ៍ជាប់គ្នា ដោយមានក្រុមបាល់ទាត់កុមារាកុមារីចូលរួមទៅ តាមប្រភេទ អាយុចំនួនប្រាំមួយ៖ កុមារីអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១០ឆ្នាំ, កុមារីអាយុ ក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំ ។ ក្រុមឈ្នះក្នុងការប្រកួតប្រចាំខេត្តនឹងបន្តទៅប្រកួតដណ្តើមយកតំណែងម្ចាស់ជើងឯក ក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដ៏អស្ចារ្យ ៕










ដោយ ជាវ ចន្ធូ