«ទេពព្រះមេ»
អត្ថបទដោយ៖
ជាវ ចន្ធូ
ព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ» ២០២៥ នឹងប្រារព្ធឡើងក្រោមប្រធានបទ «JOY» ដែលប្រធានបទនេះ រៀបចំឡើងដើម្បីបង្ហាញពីសុភមង្គល ភាពកក់ក្តៅ បង្កើតជាពិធីជួបជុំមួយប្រកបដោយស្នាមញញឹម និងភាពរីករាយតាមរយៈម្ហូបអាហារ។ នៅក្នុងឆ្នាំនេះ កម្ពុជានឹងនាំយកទស្សនីយភាពមួយក្រោមចំណងជើងថា «ជីវិត» ដែលទស្សនីយភាពនេះនឹងបង្ហាញអំពីដំណើរនៃការរីកលូតលាស់របស់ដំណាំស្រូវខ្មែរ ដែលជាប្រភពអាហារសម្រាប់ប្រជាជនខ្មែរដោយមិនអាចខ្វះបាន។ ជាពិសេសនាំយកភាពស្រស់បំព្រងនៃស្រូវខ្មែរទៅតាមដំណាក់កាលនៃការរីកលូតលាស់ រួមមានស្រូវទុំពណ៌មាសច្រាល អមដោយសំណាបពណ៌ខៀវស្រងាត់។
តួអង្គទេពព្រះមេ គឺជាតួរអង្គសំខាន់មួយនៅក្នុងទស្សនីយ៍ភាពនេះព្រោះថា ទេពព្រះមេ គឺជាទេពដែលតាមថែរក្សាភោគផលដំណាំពូជស្រូវទាំងអស់ឱ្យរីកលូតលាស់ នាំមកនូវសេចក្តីសុខ សម្បូរសប្បាយ ទទួលយកអ្វីៗគ្រប់យ៉ាងដោយ សោមន្ស និងជួយកាត់បន្ថយនូវទុក្ខវេទនារបស់មនុស្ស។



ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។