ត្រាំ ៖ DeepSeek AI របស់ចិនជាការដាស់តឿនដល់អាមេរិក

បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា DeepSeek AI របស់ចិន គឺជា «ការដាស់តឿន» សម្រាប់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា គំរូ AI របស់ចិន ដែលមានតម្លៃទាប DeepSeek គឺជា «ការដាស់តឿន» សម្រាប់ក្រុមហ៊ុនអាមេរិក បន្ទាប់ពីការលេចឡើងនូវបច្ចេកវិទ្យាថ្មីនេះ ដែលបណ្តាលឱ្យមានការរំខាន នៅក្នុងភាគហ៊ុនបច្ចេកវិទ្យា។

«សង្ឃឹមថា ការចេញ DeepSeek AI ពីក្រុមហ៊ុនចិន គួរតែជាការដាស់តឿន សម្រាប់ឧស្សាហកម្មរបស់យើង ដែលយើងត្រូវផ្តោតលើការប្រកួតប្រជែង ដើម្បីឈ្នះ» នេះគឺជាអ្វី ដែលលោក Trump បានប្រាប់ នៅទីក្រុង Miami កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា ក្រុមហ៊ុនគំរូភាសា DeepSeek បានបង្កើតកម្មវិធី AI ថ្មី ចំណាយតិច តែ បានអុកលុកទីផ្សារបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដូចជា Nvidia, ChatGPT ជាដើម ខណៈដែល កម្មវិធី App របស់ចិននេះ ត្រូវបានទាញយកប្រើប្រាស់ច្រើនបំផុត លើ App Store របស់ Apple នៅសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ហើយមិនគិតថ្លៃ។

ភាគហ៊ុនរបស់ក្រុមហ៊ុនរចនាបន្ទះឈីបដ៏ធំរបស់អាមេរិក Nvidia បានធ្លាក់ចុះ ១៧% ឬ តម្លៃទីផ្សារ ជិត៦០០ពាន់លានដុល្លារ។ អ្នកអភិវឌ្ឍន៍របស់ DeepSeek និយាយថា ខ្លួនបានបង្កើតម៉ូដែល ចុងក្រោយនេះ ក្នុងតម្លៃត្រឹមតែ ៥.៦លានដុល្លារប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតគំរូភាសា ChatGPT បានជះលុយដល់ទៅ៥ពាន់លានដុល្លារ កាលពីឆ្នាំមុន អភិវឌ្ឍន៍ AI៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner