សេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
អត្ថបទដោយ៖
ឈឹម សុផល
លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្តីពី ដំណើរការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
ព័ត៌មានបន្ថែម សូមរង់ចាំទស្សនាវីដេអូកិច្ចពិភាក្សា ស្តីពី ការដាក់ឱ្យអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅវេលាម៉ោង ៧យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥…







ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។