TikTok នឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅថៃ ទុនជាង៣ពាន់លានដុល្លារ

បរទេស ៖ ក្រុមប្រឹក្សាវិនិយោគ របស់ប្រទេសថៃ ហៅកាត់ BOI បានអនុម័ត ការវិនិយោគដ៏ធំ របស់ក្រុមហ៊ុនបណ្តាញសង្គម TikTok ដែល ជាវេទិកាចែករំលែកវីដេអូដ៏ពេញនិយម ក្នុងទំហំទឹកប្រាក់ជាង ១២៦ពាន់លានបាត ឬ ៣.៧៦ ពាន់លានដុល្លារ ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងប្រទេសថៃ។

កាសែត The Nation បានចេញផ្សាយ កាលពីថ្ងៃពុធថា សម្រាប់ការវិនិយោគនេះ TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ByteDance នឹងបង្កើតម៉ាស៊ីនមេ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ មានប្រសិទ្ធភាពខ្ពស់ មានទីតាំង នៅទីក្រុងបាងកក, ខេត្ត Samut Prakan និង ខេត្ត Chachoengsao ។

ការអនុម័តនេះធ្វើឡើង បន្ទាប់ពីមានការកើនឡើង នៃការវិនិយោគឌីជីថល នៅក្នុងប្រទេសថៃ ដោយក្នុងនោះ កាលពីឆ្នាំ២០២៣ បានឃើញពីលំហូរនៃការវិនិយោគដ៏សំខាន់ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្មពពកពីក្រុមហ៊ុនទូទាំងពិភពលោក រួមទាំង ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ចិន ហុងកុង ជប៉ុន ឥណ្ឌា អូស្ត្រាលី និងប្រទេសថៃ។ គម្រោង១៦ រួមបញ្ជូលគ្នា តំណាងឲ្យការវិនិយោគសរុប ជាង៧ពាន់លានដុល្លារអាមេរិក នេះបើតាម The Nation ដដែល៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner