Trump គ្រោងចាប់ឃុំខ្លួនជនចំណាកស្រុក៣ម៉ឺននាក់

បរទេស ៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក គ្រោងនឹងចាប់ឃុំខ្លួន ជនចំណាកស្រុកគ្មានឯកសារ ចំនួន៣០,០០០នាក់ ដាក់ក្នុងពន្ធធានាគាយោធា នៅតំបន់ឈូងសមុទ្រ Guantanamo។

លោក Donald Trump បានបង្ហាញផែនការ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កាលពីថ្ងៃពុធ។ លោក Trump បាននិយាយថា លោកបានបញ្ជាឱ្យសាងសង់ជំរុំឃុំឃាំង ដើម្បីផ្ទុកមនុស្ស រហូតដល់៣ម៉ឺននាក់ ជាអ្វីដែលលោកហៅថា «ជនបរទេសខុសច្បាប់ ឧក្រិដ្ឋកម្ម» នៅឯមូលដ្ឋានយោធា ដ៏ល្បីល្បាញ នៅភាគខាងកើត នៃប្រទេសគុយបា ជាគុកដែលប្រើសម្រាប់ឃុំខ្លួនជនសង្ស័យភេរវកម្ម ចាប់តាំងពីការវាយប្រហារ ថ្ងៃ១១ កញ្ញា។

ក្នុងពេលចុះហត្ថលេខា លើបទបញ្ជា ឱ្យឃុំខ្លួនបណ្តោះអាសន្ន ចំពោះជនចំណាកស្រុក ដែលត្រូវបានចោទប្រកាន់ ពីបទលួច ឬ ហិង្សានោះ លោក Trump បាននិយាយថា ផែនការ Guantanamo នឹង «នាំយើងឱ្យកាន់តែខិតទៅជិតការលុបបំបាត់ ការគំរាមកំហែង នៃឧក្រិដ្ឋកម្ម ជនចំណាកស្រុក»។

លោក Trump បាននិយាយថា «យើងមានគ្រែ ចំនួន៣០,០០០ នៅ Guantanamo ដើម្បីឃុំឃាំងជនបរទេសខុសច្បាប់ ដ៏អាក្រក់បំផុត ដែលគំរាមកំហែង ប្រជាជនអាមេរិក» ដោយបន្ថែមថា គម្រោងនេះនឹង «បង្កើនសមត្ថភាពរបស់យើង ទ្វេដង ភ្លាមៗ» ក្នុងការឃុំឃាំង ជនចំណាកស្រុក ដែលគ្មានឯកសារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner