ព្រិលធ្លាក់ខ្លាំងវាយប្រហារជប៉ុន
អត្ថបទដោយ៖
ឈឹម ទីណា
តូក្យូ ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានរាយការណ៍ថា ព្រិលធ្លាក់ខ្លាំង ត្រូវបានរំពឹងថា នឹងបន្តរហូតដល់ព្រឹកថ្ងៃសុក្រនេះ នៅភាគខាងកើតប្រទេសជប៉ុន។
លំនាំសម្ពាធរដូវរងាត្រជាក់ខ្លាំង រួមទាំងខ្យល់ត្រជាក់ នឹងនាំមកនូវការធ្លាក់ព្រិលកាន់តែខ្លាំង។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរបានព្រមានពីការរំខានដល់ការដឹកជញ្ជូន និងបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ចំពោះការធ្លាក់ព្រិល និងគ្រោះថ្នាក់ដែលទាក់ទងនឹងព្រិល។
ដោយសារលំនាំសម្ពាធរដូវរងាកំពុងមានឥទ្ធិពល ព្រិលធ្លាក់កាន់តែខ្លាំងនៅទូទាំងភាគខាងជើង និងភាគខាងកើតប្រទេសជប៉ុន។
ពពកព្រិល ត្រូវបានរំពឹងថា នឹងរំកិលទៅភាគខាងត្បូងបន្ថែមទៀត ដោយនាំមកនូវការធ្លាក់ព្រិលខ្លាំងជាបន្តបន្ទាប់ទៅកាន់ខេត្ត Niigata និងតំបន់ Hokuriku រហូតដល់ព្រឹកថ្ងៃសុក្រនេះ៕
![](https://asset.ams.com.kh/central/media/2025/01/photo_2025-01-31_12-55-16-1024x682.jpg)
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។