ពលរដ្ឋចិនពីរនាក់ ស្ថិតក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរបុកឧទ្ធម្ភាគចក្រនៅអាមេរិក

វ៉ាស៊ីនតោន ៖ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋចិនពីរនាក់ បានស្ថិតក្នុងចំណោមជនរងគ្រោះនៅក្នុងការប៉ះទង្គិចគ្នាពាក់កណ្តាលអាកាសរវាងយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រនៅជិតអាកាសយានដ្ឋានជាតិ Reagan កាលពីយប់ថ្ងៃពុធ។

ការបុកគ្នាកណ្តាលអាកាសរវាងឧទ្ធម្ភាគចក្រកងទ័ព Black Hawk និងយន្តហោះដឹកអ្នកដំណើរក្នុងស្រុក បានសម្លាប់មនុស្សទាំងអស់៦៧ នាក់នៅលើយន្តហោះទាំងពីរនេះ ខណៈពួកគេបានពិត្រួតពិនិត្យលើសកម្មភាពរបស់អាកាសយានិកយោធានៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុត ក្នុងរយៈពេលជិត២៥ឆ្នាំមិនធ្លាប់មាននៅលើទឹកដីសហរដ្ឋអាមេរិក។

សាកសពយ៉ាងហោចណាស់៤០ នាក់ត្រូវបានទាញចេញពីទឹកដ៏ត្រជាក់នៃទន្លេ Potomac បន្ទាប់ពីឧទ្ធម្ភាគចក្រទំនងជាបានហោះចូលទៅក្នុងផ្លូវរបស់យន្តហោះក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ស្របពេលយន្តហោះកំពុងចុះចតនៅអាកាសយានដ្ឋានជាតិ Ronald Reagan ឆ្លងកាត់ទន្លេពីទីក្រុងវ៉ាស៊ីនតោន។ យន្តហោះនោះ ដឹកអ្នកដំណើរ៦០នាក់ និងអាកាសយានិក ៤នាក់ ព្រមទាំងទាហានបីនាក់ជិះលើឧទ្ធម្ភាគចក្រ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា គ្មានអ្នកនៅរស់រានមានជីវិតទេ បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបុកគ្នានៅកណ្តាលអាកាស ជាមួយនឹងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀត។ លោក ត្រាំ បានហៅព្រឹត្តិការណ៍នេះថា ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីការធ្លាក់យន្តហោះក្រុមហ៊ុនពាណិជ្ជកម្មអ៊ែរឡាញដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ឆ្នាំ២០០៩៕

ប្រភពពី AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner