ហុងកុងនឹងបើកសារមន្ទីរបង្ហាញខ្សែជីវិត Cristiano Ronaldo តម្លៃសំបុត្រ ២០ ដុល្លារឡើងទៅ

ហុងកុង ៖ CR7 Life នឹងក្លាយជាសារមន្ទីរដំបូងគេក្នុងទីក្រុងហុងកុង ដែលនឹងបើកទ្វារស្វាគមន៍អ្នកចូលទស្សនាចាប់ពីខែកក្កដាខាងមុខ ជាមួយនឹងតម្លៃសំបុត្រចាប់ពី ២០ដុល្លារឡើងទៅ។ សារមន្ទីរនេះមានទីតាំងនៅមជ្ឍមណ្ឌលផ្សារទំនើប K11 Musea ក្នុងទីក្រុង Tsim Sha Tsui។

អ្នកនាំពាក្យក្រុមហ៊ុនដែលបង្កើតសារមន្ទីរ CR7 Life បានបញ្ជាក់ថា សារមន្ទីរ CR7 Life នឹងលាតសន្ធឹងលើផ្ទៃដីប្រមាណ ១.១១៤ម៉ែត្រការ៉េ ជាមួយនឹងការតាំងបង្ហាញអំពីបទពិសោធដ៏គួរឱ្យចាប់អារម្មណ៍ និងការផ្តល់កិត្តិយសដល់តម្លៃជីវិត ព្រមទាំងអាជីពដ៏អស្ចារ្យរបស់ Cristiano Ronaldo ក្នុងវិស័យបាល់ទាត់។

តម្លៃសំបុត្រចូលទស្សនាទូទៅ សម្រាប់មនុស្សធំក្នុងម្នាក់តម្លៃ ២៣ដុល្លារ និងសម្រាប់កុមារមានតម្លៃ ២០ដុល្លារ ហើយក៏មានប្រភេទសំបុត្រសម្រាប់កម្រិតពិសេស (VIP) ដែលនៅក្នុងតម្លៃសំបុត្រដែលមិនបញ្ជាក់តម្លៃនោះ មានរួមបញ្ចូលទៅនឹងផលចំណេញជាច្រើន ដូចជាវត្ថុអនុស្សវរីយ៍ មានអ្នកនាំដំណើរអំឡុងពេលទស្សនា ហើយអាចចូលទៅក្នុងតំបន់ពិសេសៗក្នុងសារមន្ទីរ។

ក្រៅពីសារមន្ទីរ CR7 Life កន្លងមកសារមន្ទីរដែលបង្ហាញពីខ្សែជីវិត Cristiano Ronaldo ក៏មានចំនួនពីរកន្លែងរួចមកហើយដែរ មួយនៅប្រទេសព័រទុយហ្កាល់ ហើយមួយទៀតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែល Ronaldo កំពុងប្រកបអាជីពបាល់ទាត់នៅក្លិប Al Nassr៕

ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner